ចេញ​ថ្ងៃ​បរិច្ឆេទ​បង្ហាញ LG V30 តម្លៃ​មិន​ចាញ់​ iPhone 7

  • 2017-06-23 03:25:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​របាយការណ៍​​បញ្ជាក់ Note 8 នឹង​គ្មាន​វត្តមាន​នៅ​ព្រឹត្តិការណ៍ IFA ភ្លាមៗ​មាន​ការ​លេច​ចេញ​ព័ត៌មាន​ដ៏​ភ្ញាក់ផ្អើ​​ដែល LG V30 នឹង​បង្ហាញ​ខ្លួន​ជំនួស។ អាច​ជា​លើក​ទី ១ សម្រាប់​ LG ដែល​បង្ហាញ​ទូរសព្ទ​ស៊េរី​ខ្ពស់ ក្នុង​ព្រឹត្តិការណ៍​នៅ​ទីក្រុង​ Berlin ប្រទេស​អាល្លឺម៉ង់ ខណៈ​ឆ្នាំ​ទៅ​ខ្លួន​ដាក់​បង្ហាញ V20 នៅ​ខែ​កញ្ញា​ឯ​ណោះ។

យោង​តាម​ប្រភព​ពី​ ETNews បាន​បញ្ជាក់​ប្រាប់​ V30 នឹង​ដាក់​បង្ហាញ​នា​ថ្ងៃ​ទី ៣១ ខែ​សីហា ខាង​មុខ​ជាមួយ​តម្លៃ​ ៨០០ ០០០ វ៉ុន ប្រហែល ៧០០ ដុល្លារ ថោក​ជាង​កាល​ចេញ V20 ដែល​តម្លៃ​ជាង ៧៨៧ ដុល្លារ។​ ទៀត​សោត​ក្រុមហ៊ុន​ប្រព័ន្ធ​ទូរសព្ទ​ធំៗ ៣ ក្នុង​ប្រទេស​កូរ៉េ​ក៏​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​ដាក់​លក់​ទូរសព្ទ​ជំនាន់​ក្រោយ​នោះ ចាប់​ពី​ខែ​កញ្ញា​ត​ទៅ។​

បន្ត​ចុច​អាន៖

ប្រភព៖ GSMarena   ប្រែសម្រួល៖ កៅ រក្សា