អស់​សំណើច​! ក្រុម​ស្រី​ស្អាត Nine Muses នាំ​គ្នា​ទៅ​លេង​សើច​នឹងបុរស​អង្គុយ​ចុច​កុំព្យូទ័រម្នាក់(វីដេអូ)

  • 2017-06-23 08:57:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​ហ្គេម​វ័យ​ក្មេង​ជនជាតិ​កូរ៉េ​ម្នាក់​ ហាក់​មិន​ខ្វល់​ពី​អ្វី​ដែល​កើត​ឡើង​នៅ​ជុំវិញ​ខ្លួន​ ហើយ​រឹត​តែ​មិន​ចាប់​អារម្មណ៍​ថា​នៅ​ក្បែរ​ខ្លួន​គឺ​ជា​ក្រុម​ចម្រៀង​នារី​ Nine Muses។ ក្នុង​វីដេអូ​ដែល​បាន​បង្ហោះលើ​ប្រព័ន្ធអ៊ីនធឺណិតនោះ គឺស្រី​ស្អាត​ក្រុម​នេះ​​ តម្រូវ​ឲ្យ​រាំ​បទ​ថ្មី​ របស់​ខ្លួន​ "Remember” ក្នុង​ហាង​កាហ្វេ​លេង​ហ្គេម​មួយ។ នេះ​បើ​តាម​វិបសាយ Allkpop បាន​ប្រាប់។

មនុស្ស​ដែល​ជា​គោលដៅ​ របស់​ពួកគេ​គឺ​ បុរស​ម្នាក់​ដែល​អង្គុយ​ចុច​កុំព្យូទ័រ​ ត្រចៀក​ពាក់​កាស​ ហាក់​មិន​ខ្វល់​ពី​អ្វី​ទាំងអស់។ តាម​វីដេអូ​ ដំបូង​ឡើយ​មាន​តែ​សមាជិក​ម្នាក់​ទេ​ដែល​ឡើង​ឈររាំពីក្រោយ​បុរសម្នាក់​នោះ​ តែ​ក្រោយ​មក​សមាជិក​ នៅ​សល់​ដទៃ​ទៀត​ងើប​រាំដែរ។ អ្វី​ដែល​គួរ​ឲ្យ​អស់​សំណើច​ គឺ​ពួកគេ​រាំ​នៅ​ពី​ក្រោយ​ មិន​ឲ្យ​បុរស​នោះ​ដឹង​ តែ​ពេល​លោក​ងាក​ទៅ​ ពួកគេ​ធ្វើ​មិន​ដឹង៕

ទស្សនា​វីដេអូ​នេះ​ទាំងអស់គ្នា៖

ចុចអាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម