ស្រ្តីពិការភ្នែកម្នាក់ នឹងអាចមើលឃើញវិញ ដោយការវះកាត់ ប្រើប្រាស់ «ធ្មេញ»

  • 2017-06-24 07:58:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ពិការ​ភ្នែក​ម្នាក់ នឹង​អាច​មើល​ឃើញ​ពន្លឺ​ថ្ងៃ​វិញ ជា​លើក​ដំបូង ក្នុង​រយៈពេល​ជាង ៤០ ឆ្នាំ។ អ្នកស្រី Honor Davis វ័យ ៦៥ ឆ្នាំ មក​ពី​ប្រទេស​អៀរឡង់​ខាងជើង បាន​ពិការ​ភ្នែក កាល​ពី​អាយុ ២៦ ឆ្នាំ ដោយសារ​តែ​ជំងឺ​ស្បែក និង​ភ្នែក​ដ៏​កម្រ​មួយ។

បើ​តាម​សម្ដី​គ្រូពេទ្យ បាន​ឲ្យ​ដឹង​ថា ការវះកាត់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​យក​ធ្មេញ ដាក់​ចូល​ទៅ​ក្នុង​ភ្នែក​របស់​អ្នក​ស្រី នឹង​អាច​ធ្វើ​ឲ្យ​អ្នកស្រី​មើល​ឃើញ សារ​ជា​ថ្មី​ម្ដង​ទៀត។ អាការៈ​របស់​អ្នក​ស្រី Davis ត្រូវ​បាន​គេ​ហៅ​ថា Stevens-Johnson Syndrome ដែល​ជា​រឿយៗ កើត​ឡើង​មក​ពី ការ​ប្រើប្រាស់​ថ្នាំ ដោយ​អាច​ប៉ះពាល់​ដល់​ភ្នែក និង​បណ្ដាល​ឲ្យ​កើត​ពងបែក ហើយ​មាន​អត្រា​ស្លាប់ ចំនួន ១៥ ភាគរយ។

គួរ​បញ្ជាក់​ថា ប្រតិបត្តិការ​វះកាត់ ដើម្បី​អាច​ឲ្យ​អ្នក​ស្រី Davis មើល​ឃើញ​វិញ ត្រូវ​បាន​គេ​ហៅ​ថា Osteo-Odonto-Keratoprosthesis ដែល​ពាក់ព័ន្ធ​នឹង​ការ​ស្ថាបនា​ភ្នែក​ថ្មី ដោយ​ប្រើប្រាស់​កញ្ចក់​ប្លាស្ទិក (Len) តូច​មួយ និង​ធ្មេញ​របស់​អ្នកស្រី​ផ្ទាល់​តែម្ដង៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង