មិន​ធម្មតា! វីដេអូ​ស្ប៉ត​អូទ្រីស​ពាក់​ Gear VR ​បាន​ពាន​រង្វាន់​ដល់ ៧

  • 2017-06-27 01:51:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ប្រកាស​ចេញ​ Galaxy S8​ ​Samsung បាន​​បញ្ចេញ​វីដេអូ​ពាណិជ្ជកម្ម​ជា​ច្រើន​​​​ដើម្បី​ផ្សព្វផ្សាយ​ពី​ស្មាតហ្វូន​កំពូល​របស់​ខ្លួន។ ក្នុង​នោះ​មាន​វីដេអូ​ពាណិជ្ជកម្ម​សត្វ​អូទ្រីស​ពាក់​ Gear VR ជា​មួយ Galaxy S8 ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង។ លើស​ពី​នេះ​វីដេអូ​នេះ​ថែម​ទទួល​បាន​ពាន់​រង្វាន់​សរុប​ដល់ ៧ ពាន​ពី​កម្មវិធី​​អន្តរជាតិ​ Cannes Lions International Festival of Creativity កាល​ពី​ម្សិលមិញ​ទៀត​ផង។

វីដេអូ​ពាណិជ្ជកម្ម​តាម​ពិត​ទៅ​​ចង់​ផ្ដោត​លើ​ Gear VR ស៊េរី​ថ្មី​របស់​ Samsung ច្រើន​ជាង​បង្ហាញ​ពី Galaxy S8 ដែល​វីដេអូ​​បង្ហាញ​ពី​សត្វ​អូទ្រីស​មួយ​ក្បាល​រៀន​ហោះ​ហើរ​បាន​ដោយ​សារ​ Gear VR។ វា​ក៏​មាន​ការ​ជ្រោមជ្រែង​ពី​ពាក្យ​មួយ​ឃ្លា​ថា "do what you can't” (ធ្វើ​អ្វី​ដែល​អ្នក​មិន​អាច​ធ្វើ​បាន) ដែល​ជា​ពាក្យ​លើក​ទឹក​ចិត្ត​ដ៏​ប្រសើរ​មួយ។ ចង់​ដឹង​ថា​វីដេអូ​​​ដែល​ទទួល​បាន​ពាន​ដល់ ៧ ល្អ​មើល​ខ្លាំង​ប៉ុណ្ណា​ ចុច​លើ​វីដេអូ​ខាង​ក្រោម៖

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម