ទូរសព្ទ​ iPhone ២ រោទ៍​ក្នុង​ពេល​តែ​មួយ​ ដំណោះស្រាយ​ងាយបំផុត

  • 2017-06-27 02:24:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុ​អ្វី​ទូរសព្ទ​ខ្ញុំ​​និង​មិត្តភ័ក្ដិ​រោទ៍​ក្នុង​ពេល​តែ​មួយ​ នៅ​ពេល​ដែល​នរណា​ម្នាក់​ Call មក ខណៈ​​ទូរសព្ទ​ពួក​គេ​ទាំង ២ ប្រើប្រាស់​លេខ​ទូរសព្ទ​​ខុស​គ្នា។ នេះ​ជា​ចម្ងល់​របស់​​ប្រិយមិត្ត​​ Sabay តើ​នោះ​គួរ​ដោះស្រាយ​បែប​ណា?

តាម​ការ​ពិត​ទៅ​វា​មក​ពី​បញ្ហា ២ រួម​មាន​ការ​ច្រឡំ​បើក​មុខងារ​ថ្មី iPhone Cellular Calls របស់ FaceTime និង​មួយ​ទៀត​មក​ពី​ការ​ប្រើប្រាស់ iCloud គណនី​តែ​មួយ​លើ​ iPhone ចំនួន ២។​

ដំណោះស្រាយ​នៃ​បញ្ហា​ទាំង​នោះ​មាន​ដូច​ខាង​ក្រោម។

១.ធ្វើ​ការ​បិទ​មុខងារ iPhone Cellular Call

-​ បើក​ iPhone ទាំង ២ គ្រឿង រួច​ចូល​ទៅ​កាន់​ Settings ហើយ​រើស​យក​ FaceTime

  • បិទ​មុខងារ iPhone Cellular Calls

ករណី​បើ​ទូរសព្ទ​របស់​អ្នក​ពុំ​បាន​បើក​មុខងារ FaceTime ទេ សូម​រំលង​ចូល​មើល​ចំណុច​បន្ទាប់។

២.លុប​ iCloud ចោល​ចេញ​ពី​ទូរសព្ទ​មួយ

អ្នក​​គួរ​ប្រើ iCloud គណនី​មួយ លើ​ទូរសព្ទ​តែ​មួយ​គ្រឿង​បាន​ហើយ។​ បើ​សិន​ជា​អាច​សូម​កុំ​ប្រើប្រាស់​ iCloud ជាមួយ​គ្នា ព្រោះ​បញ្ហា​មិន​ត្រឹម​តែ​ទាក់ទង​នឹង​ការ​ Call ចូល​ស្វ័យប្រវត្តិ​ជាន់​គ្នា​នោះ​ទេ ផ្ទុយ​ទៅ​វិញ​មាន​បញ្ហា​ជា​ច្រើន​ទៀត ដូច​ជា​ករណី​ម្ចាស់​មួយ​ធ្វើ​ឱ្យ​គាំង​ខូច នោះ​ទូរសព្ទ​អ្នក​ក៏​ខូច​ដូច​គ្នា។

  • ចូល​ទៅ​កាន់ Settings > iCloud
  • ធ្វើ​ការ Sing Out ជា​ការ​ស្រេច (ទាមទារ​លេខ​កូដ iCloud ដើម្បី Sign Out)

សរុប​ជា​ន័យ​រួម ដំណោះស្រាយ​ទី ២ ជា​បញ្ហា​ចម្បង​ដែល​មនុស្ស​ភាគ​ច្រើន​រមែង​ជួប។ ម្ល៉ោះហើយ​បើ​ប្រិយមិត្ត​មាន​បញ្ហា​ក៏​ដូច​ជា​ចម្ងល់​ណា​ផ្សេង​ទៀត អាច​ធ្វើ​ការ Comment នៅ​ប្រអប់​ខាង​ក្រោម​បាន ហើយ​ Sabay នឹង​ព្យាយាម​រក​ដំណោះស្រាយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

បន្ត​ចុច​អាន៖

​- តួលេខ​អ្នក​ប្រើ​អ៊ីនធឺណិត​នៅ​កម្ពុជា​យក​ឈ្នះ​ឡាវ ប្រកៀកប្រកិត​សិង្ហបុរី

ប្រភព៖ osxdaily   ប្រែសម្រួល៖ កៅ រក្សា