កាត ATM របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ នឹងត្រូវដក ដាក់តែ១

  • 2017-06-27 10:04:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ធនាគារជាតិកម្ពុជា​នឹងបញ្ចូល​ប្រព័ន្ធ ATM​ របស់គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុតែ១​
  • អ្នកមានកាត ATM អាចដក ឬដាក់ប្រាក់តាមទូ​ម៉ាស៊ីន ATM និង​ប្រើ​ម៉ាស៊ីន​ឆូត​កាត (POS) ពី​គ្រឹះស្ថាន​ណា​មួយ​ក៏​បាន​
  • គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ត្រូវចូលជាសមាជិក​ឲ្យបានមុន​ថ្ងៃទី ០១ ខែមករា​ ឆ្នាំ ២០១៨​ជាកំហិត​

យោងតាម​សេចក្ដី​ប្រកាស​របស់ធនាគារជាតិនៃកម្ពុជា​ បានឲ្យដឹងថា​ គម្រោង​បង្កើត​ប្រព័ន្ធ​ ATM ​តែមួយ ដោយ​តម្រូវ​ឲ្យគ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ចូលជាសមាជិក​ ហៅថា​ ប្រព័ន្ធ​ Central Shared Switch។ ប្រព័ន្ធថ្មី​នេះ ធ្វើឡើង​ដើម្បីផ្ដល់​ភាពងាយស្រួល​ រហ័ស​ ប្រសិទ្ធភាព​ សុវត្ថិភាព​ និង​ជឿទុកចិត្តបាន​ អ្វី​ដែលពិសេសនោះ​គឺ អ្នកមានកាត​ ATM អាចដក​ ឬដាក់​ប្រាក់តាមទូ​ម៉ាស៊ីន ATM និង​ប្រើ​ម៉ាស៊ីន​ឆូត​កាត (POS) ពី​គ្រឹះស្ថាន​ណា​មួយ​ក៏​បាន។

ក្នុង​សេចក្ដី​ប្រកាស​របស់ធនាគារជាតិកាលពីខែឧសភា កន្លងទៅ បានបញ្ជាក់​ថា គ្រឹះស្ថាន ​មានកាតព្វកិច្ចចូលរួម​ ​ជាសមាជិក​ក្នុងប្រព័ន្ធ Central Shared Switch ឲ្យបានមុន​ថ្ងៃទី ០១ ខែមករា​ ឆ្នាំ ២០១៨​ជាកំហិត​។ ​ការខកខាន​ មិន​បាន​ចូលរួម​តាម​ខ្លឹមសារ​នៃប្រកាស​នេះ ត្រូវ​ទទួល​រងទណ្ឌកម្ម​ដូចមាន​ចែងក្នុងមាត្រាទី​ ៥២ នៃ​ច្បាប់ស្ដីពីគ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​៕

សូមអានអត្ថបទទាក់ទង៖

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី