ក្រសួង​ដែនដី​ បន្តគោលដៅ​លក់ផ្ទះ​តម្លៃទាប​ជាង ៣ម៉ឺនដុល្លារ​ ឲ្យ​ពលរដ្ឋក្រីក្រ​

  • 2017-06-28 02:05:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ក្រសួងដែនដី​សហការ​ជាមួយ​ក្រុមហ៊ុនអភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​មធ្យម​ចំនួន​ ២ក្រុមហ៊ុន​
  • លំនៅឋាន​តម្លៃមធ្យម​សម្ពោធ​ជាផ្លូវការ​ក្នុងឆ្នាំ ២០១៧​ ចំនួន ​៧ ៦៣៧ខ្នង
  • ពលរដ្ឋចំណូលមធ្យមអាចបង់រំលោះប្រចាំខែ ចំនួនប្រាក់​តិច​ និង​មាន​រយៈពេល​វែង​

ឯកឧត្តម​ ជា សុផារ៉ា ​ទេសរដ្ឋមន្ត្រីនៃក្រសួងដែនដី​ បានថ្លែង​ក្នុង​កិច្ចពិភាក្សា​មួយ​ស្ដីពី «វេទិកាលំនៅឋានជាតិ»​ ​បានឲ្យ​ដឹងថា​ ​ក្រសួងដែនដីបាន និងកំពុង​អនុវត្តនូវ​គោលនយោបាយ​ជាតិ​ស្ដីអំពី​លំនៅឋាន​ ដោយ​ជម្រុញ​និង​គាំទ្រដល់​ការអភិវឌ្ឍ​លំនៅឋាន​គ្រប់ប្រភេទ​ ​ដោយ​តម្រូវ​ឲ្យលក់​ក្នុង​តម្លៃ​មធ្យម​ទាប​ជាង​ ៣ ​ម៉ឺនដុល្លារអាមេរិក សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​ចំណូល​មធ្យម ​និងទាប​។

លោក​មាន​ប្រសាសន៍​ថា​ ​មន្ដ្រីរាជការ​ ​ក្រុម​គ្រូបង្រៀន​ និង​ពលរដ្ឋ​មាន​ចំណូលទាប​ នឹង​អាច​ទទួល​បាន​លំនៅឋាន​នេះ តាមរយៈការបង់រំលោះប្រចាំខែ ​ដោយបង់ប្រាក់​តិច​និង​មាន​រយៈពេល​វែង​។

​គួរជម្រាបបន្ថែមថា​ ​ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ ​បាននិងកំពុងសហការ​ជាមួយ​ក្រុមហ៊ុន​ World Bridge Land និង​ក្រុម B & BM ក្នុង​ការសាងសង់​លំនៅឋាន​មានសមរម្យ​ សម្រាប់​លក់​ជូន​ក្នុងតម្លៃទាប​ជាង៣ម៉ឺនដុល្លារ​ និងបាន​សម្រេចបាន​លំនៅឋានតម្លៃមធ្យមសរុបចំនួន​ ៧ ៦៣៧ខ្នង ​នៅពាក់កណ្ដាលឆ្នាំ ២០១៧៕

សូមអានអត្ថបទទាក់ទង

អត្ថបទ៖ ស៊ិន សាវ៉េត