សមត្ថភាព​​ដៃ​គូ​​ ស៊ន សៀវម៉ី​ ​​ដែល​ប៉ះ​គ្នា​នៅ​ជើង​ឯក​​ពិភព​លោក​ខ្លាំង​មិន​ធម្មតា

  • 2017-06-28 03:20:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃ​នេះ​វីរ​ការនី​ ស៊ន សៀវម៉ី នឹង​ប៉ះ​ជើង​ខ្លាំង​​​អេហ្ស៊ីប Farouk Maisoun ​ក្នុង​​កម្មវិធី​​ប្រកួត​ជើង​ឯក​ពិភព​លោក WTF World Taekwondo Championship 2017​ នៅ​ប្រទេស​កូរ៉េ​ក្នុង​​ប្រភេទ​​ទម្ងន់​ -៧៣​គីឡូក្រាម​វគ្គ​៣២​នាក់​ចុង​ក្រោយ​វេលា​ម៉ោង ១:៣០ នាទី​​រសៀល​នេះ​​​។ បើ​មើល​ទៅ​លើ​ប្រវត្តិ​របស់​កីឡា​ការិនី​រូប​នេះ​ឃើញ​ថា ខ្លាំង​មិន​ធម្មតា​ឡើយ។

កីឡា​ការិនី ស៊ន សៀវម៉ី

- ​ឆ្នាំ​២០១៤ កីឡា​ការិនី​ Farouk Maisoun ​ឡើង​ដល់​វគ្គ​ពាក់​ ១/៤​ នៃ​កម្មវិធី​ប្រកួត​​ជម្រុះ​ព្រឹត្តិការ​កីឡា​​អូឡាំពិក​ដោយ​ចាញ់​កីឡា​ការិនី​ប្រទេស​រុស្សី TURUTINA, Yuliya ​ដោយ​ពិន្ទុ​៨-១​ក្នុង​ប្រភេទ​ទម្ងន់​ -៦៣​គីឡូក្រាម។ ​ក្នុង​ឆ្នាំ​នេះ​ដដែល​កីឡា​​ការិនី​រូប​នេះ​ចូល​រួម​ប្រកួត​ World Championship ​ហើយ​ឡើង​ដល់​វគ្គ ១/៤ ដដែល​ពេល​នោះ​គឺ​ចាញ់​កីឡា​ការិនី​​​អាល្លឺម៉ង់ KÖRNDL, Vanessa ដោយ​ពិន្ទុ​ ១០-៤ ក្នុង​ប្រភេទ​ទម្ងន់​ -៦៣ គីឡូក្រាម។

  • ឆ្នាំ​២០១៥​កីឡា​ការិនី​ Farouk Maisoun ចូល​រួម​ប្រកួត​ World Championship ​ហើយ​ឡើង​ដល់​វគ្គ​​ ១/១៦​ ដោយ​ចាញ់​កីឡា​ការិនី​មក​ពី​ប្រទេស​រុស្ស៊ី GURSKAYA, Anastasia ដោយ​ពិន្ទុ​ ៤-២ ក្នុង​ប្រភេទ​ទម្ងន់ -៧៣ ​គីឡូក្រាម។

  • ឆ្នាំ​២០១៦ ​កីឡា​ការិនី​រូប​នេះ​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី​ ​Luxor Open, នៅ​សហរដ្ឋ​អាមេរិក​​ និង​ចូល​រួម Spanish Open នៅ​ប្រទេស​អេស្ប៉ាញ​ឡើង​ដល់​វគ្គ​ ១/២ ផ្ដាច់​ព្រ័ត្រ​ទាំង​ពីរ​ក្នុង​ប្រភេទ​ទម្ងន់ -៧៣​គីឡូក្រាម​ដូច​គ្នា។ ក្នុង​ឆ្នាំ​នេះ​ដដែល​កីឡា​ការិនី​ Farouk Maisoun ​ក៏​បាន​ចូល​រួម​ប្រកួត​ African Championships ​ឡើង​ដល់​វគ្គ​​ផ្ដាច់​ព្រ័ត្រ ហើយ​ផ្ដួល​កីឡា​ការិនី​​ KONE, Mamina មក​ពី​ប្រទេស​ Côte d'Ivoire ​ដោយ​ពិន្ទុ​ ៣-២ ដើម្បី​ឈ្នះ​ជើង​ឯក។

​ក្នុង​ឆ្នាំ​២០១៧ មុន​មក​ចូល​រួម​ប្រកួត WTF World Taekwondo Championship 2017 នៅ​ប្រទេស​កូរ៉េ​​កីឡា​ការិនី​រូប​នេះ​ទើប​តែ​ឈ្នះ​ជើង​ឯក​រង​ក្នុង​កម្មវិធី​ប្រកួត​ ​Egypt Open ​នៅ​ប្រទេស​អេហ្ស៊ីប​របស់​ខ្លួន​ ដោយ​ចាញ់​កីឡា​ការិនី KONE, Mamina មក​ពី​ប្រទេស​ Côte d'Ivoire ​ដោយ​ពិន្ទុ​ ៨-១៕

ស្ថិតិ​ប្រកួត​របស់​កីឡា​ការិនី​ Farouk Maisoun

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​