Apple ជួល​រថយន្ត​ Lexus RX450h ​ប្រាំមួយ​គ្រឿង តេស្ត​បើកបរ​​ស្វ័យប្រវត្តិ

  • 2017-06-28 23:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​សហការ​ជាមួយ​ក្រុមហ៊ុនផ្តល់សេវា​​ជួល​រថយន្ត​ Hertz ក្នុង​គោលដៅ​ចាប់​ផ្ដើម​តេស្ត​សាកល្បង​គម្រោង​រថយន្ត​បើកបរ​ស្វ័យប្រវត្តិ​ Project Titan របស់​ខ្លួន។

រថយន្ត​ Lexus RX450h

បើ​យោង​តាម​របាយការណ៍​ពី Bloomberge ចុះផ្សាយ​​កាល​​ពី​​ថ្ងៃ​​ចន្ទ​ ក្រុមហ៊ុន​​យក្ស​​អាមេរិក​មួយ​​នេះ បាន​ជួល​រថយន្ត​ Lexus RX450h ប្រភេទ SUV ចំនួន ៦ គ្រឿង ក្នុង​ការ​តេស្ត​បច្ចេកវិទ្យា​ថ្មី។

កាល​ពី​ខែ​មេសា​កន្លង​ទៅ Apple ធ្លាប់​បាន​ទទួល​លិខិត​អនុញ្ញាត​ដើម្បី​ចាប់ផ្ដើម​សាកល្បង​រថយន្ត​ស្វ័យ​ប្រវត្តិ​​រ​បស់​​ខ្លួន​​ម្ដង​​រួច​​មក​​ហើយ។ ​ក្នុង​ឯកសារបង្ហាញ​ថា ​ក្រុមហ៊ុន​ដែល​​សហការ​ជួល​រថយន្ត​ឱ្យ​ Apple គឺ Donlen។

រថយន្ត​ Lexus RX450h

ក្រុមហ៊ុន Google ក៏​បាន​ប្រកាស​ពី​គម្រោងក្នុង​ការ​បើក​ដំណើរការ​រថយន្ត​បើក​ស្វ័យ​ប្រវត្តិ​​ចំនួន ៦០០ គ្រឿង​ លើ​ដង​ផ្លូវ​នា​ពេល​ខាង​មុខ​នេះ៕

អាន​បន្ត​៖​​​​​

ប្រភព៖ idropnews   ប្រែសម្រួល៖ កៅ រក្សា