កូនភ្លោះរបស់តួប្រុស "វីរាជ" នឹងបង្ហាញមុខដំបូង លើទូរទស្សន៍ ជាមួយឪពុក

  • 2017-06-28 06:34:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ប្រុស Karanvir Bohra តួ​ប្រុស​ "វីរាជ" ក្នុង​រឿង​ "សុំ​បេះដូង​ស្មោះ​មកវិញ" ត្រូវ​បាន​អញ្ជើញ​ឲ្យ​ធ្វើ​ជា​ពិធីករ​ក្នុង​កម្មវិធីទូរទស្សន៍​ដ៏​មាន​ប្រជាប្រិយ​មួយ​របស់​ប្រទេស​ឥណ្ឌា ហើយ​អ្វី​ដែល​អស្ចារ្យ​ កូនស្រី​ភ្លោះ​របស់​លោក​ក៏​នឹង​ចូលរួម​ដែរ។

កូនស្រី​ភ្លោះ​របស់​ តារា​ប្រុស​រូប​នេះ​ ដែល​មាន​ឈ្មោះ​ថា​ Bella និង​ Vienna កំពុង​មាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ ក្រោយ​រូបភាព​របស់​ពួកគេ​ បាន​បង្ហាញ​លើ​បណ្ដាញ​ផ្សព្វផ្សាយ​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។ ជាមួយ​គ្នា​នោះ​ ពួកគេ​នឹង​ចូលរួម​ក្នុង​កម្មវិធី​ទូរទស្សន៍​ "India's Best Judwaa” ដោយ​មាន​ឪពុក​ជា​​ពិធីករ​នៅ​ថ្ងៃ​នោះ។ នេះ​បើ​តាម​វិបសាយ​ Caravan Alive។

ងាក​មក​និយាយ​ពី​ប្ដី​ប្រពន្ធ​ដែល​សុទ្ធ​សឹង​ជា​តារា​គូ​នេះ​វិញ​ បាន​រៀបការ​ជាមួយ​គ្នា​ តាំង​ពី​ឆ្នាំ​ ២០០៦ ហើយ​ក្រោយ​មក​ ១០​ឆ្នាំ​ ពួកគេ​ក៏​ទទួល​បាន​កូន​ស្រី​ភ្លោះ​ ២​នាក់​ទ្រលុកទ្រលន់​គួរ​ឲ្យ​ស្រលាញ់ និង​រស់​នៅ​យ៉ាង​មាន​កសុភមង្គល៕

ចុចអាន៖

ប្រភព៖ caravanalive   ប្រែ​សម្រួល៖ យី សុធារី