ពិត ឫមិនពិត? កំពូលតារាបូលីវូដ Shahrukh Khan ទទួលមរណភាព

  • 2017-06-01 07:59:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​អកុសល​មួយ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​អ៊ីនធឺណិត​ ក៏​ដូចជា​អ្នក​គាំទ្រ​របស់​ កំពូល​តារា​បូលីវូដ​ លោក​ Shahrukh Khan ភ្ញាក់​ផ្អើល ក្រោយ​មាន​ដំណឹង​តារា​សំណព្វ​ចិត្ត​ពួក​គេ បាន​ទទួល​មរណភាព​លើ​យន្ដហោះ​។

ផ្ទុយ​ពី​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​ទាំង​ស្រុង​ ព្រោះ​ថា​កំពូល​តារា​ប្រុស​រូប​នេះ​ នៅ​រស់រាន​ជា​ធម្មតា​ទេ​ ថែម​ទាំង​មាន​សុខភាព​ល្អ​មាំមួន​ទៀត​ផង។ នេះ​បើតាម​វិបសាយ Caravan Alive បាន​និយាយ។

កាល​ពី​ដើមសប្ដាហ៍ អ្នក​គាំទ្រ​ជា​ច្រើន​មាន​ការ​ស្លុត​អារម្មណ៍​ជា​ខ្លាំង​ក្រោយ​ទទួល​ដំណឹង​ថា​ តារា​សំណព្វ​ចិត្ត​របស់​ពួកគេ​បាន​ស្លាប់​ ហើយ​ដំណឹង​នេះ​ បាន​សុសសាយ​លើ​បណ្ដាញ​សង្គម​ ក៏ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងទៀត​ និង​ក្លាយ​ជា​ប្រធានបទ​ ដ៏​ក្ដៅ​គគុក​ផង​ដែរ។

ផ្អែក​តាម​វិបសាយ​បារាំង​មួយ​ បាន​រាយការណ៍​ពី​ការ​ស្លាប់​របស់​លោក​ Shahrukh លើ​យន្ត​ហោះ​ ក្នុង​ទីក្រុង​ប៉ារីស​ លើស​ពីនេះ​ ថែម​ទាំង​មាន​ការ​បញ្ជាក់​ពី​ខាង​ភ្នាក់ងារអាកាសចរណ៍ “France Civil Aviation” ទៀត​ផង។

យ៉ាង​ណា​ក្ដី​ នេះ​ជាដំណឹងខុសពីការពិតទាំងស្រុង ហើយមិន​មែន​ជា​លើក​ទី​មួយ​ទេ​ ដែល​កើតឡើងចំពោះតារា​បូលីវូដ​ល្បីៗ​។ ម្យ៉ាង​វិញ​ទៀត​នេះ​ ក៏​មិន​មែន​ជា​បញ្ហា​ចោទ​របស់​ពួកគេ​ដែរ អាច​ថា​វា​ទៅ​ជា​រឿង​ធម្មតា​ទៅ​ហើយ។

អ្វី​ដែល​ធ្វើ​ឲ្យ​មហាជន​ធូរចិត្ត​ និង​រីករាយ​ឡើងវិញ​ គឺ​ តារា​ប្រុស​វ័យ​ ៥១​ឆ្នាំ​រូប​នេះ​ សុខសប្បាយជា​ធម្មតា​ទេ​ មិន​មាន​រឿង​អាក្រក់​កើតឡើង​ដូច​ ព័ត៌មាន​មួយ​ចំនួន​បាន​ចុះផ្សាយឡើយ៕

*ចុចអាន៖

-កំពូល​តារា​បូលីវូដ​ Shahrukh Khan ត្រូវបានចំអក ព្រោះពិន្ទុមុខវិជ្ជាមួយទាបពេក

-រាជនី​ពស់ នឹង​បង្ហាញខ្លួន​ដំបូង​ក្នុង​ភាពយន្តបូលីវូដ​ ជាមួយ​កំពូលតារាសម្ដែងប្រុសថ្មី

-តួឥណ្ឌាប្រុសស្រី ៧គូដែលផ្អែមល្ហែមខ្លាំងក្នុងរឿង តែក្រៅរឿងស្អប់គ្នាដល់ក

ប្រភព៖ caravanalive   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម