“Fast & Furious 9” អាច​បាត់​បង់​តួ Letty ដោយ​សារ​​តែ​បញ្ហា​នេះ

  • 2017-06-28 07:19:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​ម្សិល​មិញ​នេះ​តារា​សម្ដែង​ Michelle Rodriguez ដែល​សម្ដែង​ជា​តួ​អង្គ Letty Ortiz នៅ​ក្នុង​ខ្សែ​រឿង​ “Fast and Furious” បាន​បង្ហោះ​រូប​ភាព​មួយ​នៅ​លើ​បណ្តាញ​សង្គម​ Instagram ជាមួយ​នឹង​ពាក្យពេចន៍​ចំនួន​ថា​ នាង​នឹង​មិន​ព្រម​ត្រលប់​មក​ថត​រឿង "Fast and Furious 9” ទេ​ បើ​គេ​មិន​ព្រម​ផ្ដល់​ក្ដី​ស្រលាញ់​ដល់​តួអង្គ​ស្រីៗ​ដែល​មាន​នៅ​ក្នុង​រឿង​នេះ។

តួអង្គ Letty ដែល​សម្ដែង​ដោយ​ Michelle Rodriguez
អ្វីៗ​ដែល​នាង​បាន​លើក​ឡើង​លើ Instagram

នៅ​ក្នុង​វគ្គ​មុន​ៗ ខណៈ​ដែល​តួអង្គ​សំខាន់​ៗ​គឺ Vin Diesel, Paul Walker និង Jordana Brewster តារា​រូប​នេះ​បាន​និយាយ​ប្រាប់​ទស្សនាវដ្ដី EW ថា៖ "ខ្ញុំ​បាន​ចូល​រួម​ថត​រឿង​ជាមួយ Jordana អស់​រយៈ​ពេល​១៦ឆ្នាំ​ហើយ​ ហើយ​ខ្ញុំ​អាច​និយាយថា មិនលើស​​ពី​៥ឃ្លា​ទេដែល​ខ្ញុំ​ធ្លាប់​និយាយ​ទៅ​កាន់​នាង​នៅ​ក្នុង​រឿង។ ខ្ញុំ​គិត​ថា​វា​មិន​ល្អ​ទាល់​តែ​សោះ ហើយ​វា​ខ្វះ​គំនិត​ច្នៃ​ប្រឌិត"។

តារា​សម្តែង Jordana Brewster

​ខ្សែ​រឿង “Fast and the Furious” ធ្លាប់​មាន​តួអង្គ​ស្រី​ល្បីៗ​ចូល​រួម​ដូច​ជា​ Gal Gadot, Helen Mirren, Charlize Theron និង Elsa Pataky ជាដើម ប៉ុន្តែ​សាច់​រឿង​គឺ​ជា​ញឹក​ញាប់​ផ្ដោត​សំខាន់​តែ​លើ​តួអង្គ​ប្រុសៗ​តែ​ប៉ុណ្ណោះ។ ហើយ​រឿង​ដែល​បំបែក​ចេញ​ពី​ខ្សែ​រឿង​នេះ​ដែល​គេ​គ្រោង​នឹង​មាន​ចូល​រួម​ដោយ​ Dwayne Johnson និង​ Jason Statham ហើយ​ Charlize Theron អាច​ចូល​រួម​សម្ដែង​ជាមួយ។ ចំណែក​ឯ​រឿង "Fast and Furious” វគ្គ​ទី​១០​និង​ទី​១១​ក៏​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​ផលិត​ផង​ដែរ៕

ចុច​អាន៖

ប្រភព៖ Comingsoon   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី