ធ្លាយ​រូបថត​អាក្រាតរបស់​ Sulli ពី​ឈុត​មួយ​ក្នុង​រឿង​ថ្មី​

  • 2017-06-28 08:39:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​កូរ៉េ​ថ្មី​ដែល​មាន​ចំណង​ជើង​ថា "Real” ទើប​តែ​ដាក់​បញ្ចាំង​នៅ​រោង​កុន​ថ្ងៃ​នេះ​ ហើយ​រូប​ថត​ចេញ​ពី​ឈុត​ស្រាត​នោះ​ត្រូវ​បាន​គេ​បង្ហោះ​ពេញ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​។

រូប​ដែល​ធ្លាយ​នោះ​គឺ​ជា Screetshot ដែល​គេ​ថត​បាន​ពី​ក្នុង​រឿង​ ដែល​បង្ហាញ​ឲ្យ​ឃើញ Sulli ឈរ​ជាមួយ​នឹង​ល្វែង​លើ​របស់​នាង​ត្រូវ​បាន​បង្ហាញ​ទាំង​ស្រុង។

ផលិត​កម្ម CJ Entertainment ដែល​ជា​អ្នក​ផលិត​រឿង "Real” បាន​បញ្ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថា៖ "យើង​កំពុង​តែ​ពិនិត្យ​លើ​ចំពោះ​បញ្ហា​នេះ​នៅ​លើ​អ៊ីនធឺណិត​និង​លុប​ចោល​អ្វី​​ទាំង​អស់។ យើង​កំពុង​តែ​រក​ពី​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យកើត​រឿង​នេះ​ឡើង​ព្រោះ​នេះ​គឺ​ជា​ថ្ងៃ​ទី១​នៃ​ការ​ដាក់​បញ្ចាំង​ប៉ុណ្ណោះ។ យើង​មិន​ទាន់​គិត​ពី​ការ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​នោះ​ទេ ប៉ុន្តែ​យើង​នឹង​សិក្សា​ហើយ​រក​មូល​ហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​តាំង​ពី​ដំបូង​សិន"៕

រូប​ដែល​ល្បី​ថា​ធ្លាយ

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ធារ៉ូ