ច្បាប់​ឈប់ ៥​ប្រភេទ​របស់​មន្ត្រី​រាជការ​ស៊ីវិល អាច​បើក​ប្រាក់​បៀវត្ស​ធម្មតា

  • 2017-07-02 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​អនុក្រឹត្យ​ស្ដី​ពី​ការ​សុំ​ច្បាប់ និង​អនុញ្ញាត​ច្បាប់​ឈប់​គ្រប់​ប្រភេទ​ របស់​មន្ត្រី​រាជការ​ស៊ីវិល​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឱ្យ​ដឹង​ថា​ ច្បាប់​ឈប់​សម្រាក​ដែល​ទទួល​បាន​ប្រាក់​បៀវត្ស​ធម្មតា​រួម​មាន​៖

រូបតំណាង

**១. ​ច្បាប់​ឈប់​ប្រចាំ​ឆ្នាំ សំដៅ​ដល់​ការ​អនុញ្ញាត​ឱ្យ​ឈប់ ដោយ​ផ្អែក​លើ​សិទ្ធិ​របស់​មន្ត្រីរាជការ​ស៊ីវិល បន្ទាប់​ពី​បាន​តាំង​ស៊ប់​ក្នុង​ក្របខណ្ឌ។**

២. ច្បាប់​ឈប់​រយៈពេល​ខ្លី សំដៅ​ដល់​ការ​អនុញ្ញាត​ឱ្យ​ឈប់ ដោយ​ផ្អែក​លើ​មូលហេតុ​ពិត​ប្រាកដ ដូចជា​ការ​រៀប​អាពាហ៍ពិពាហ៍ ការ​ព្យាបាល​ជំងឺ ការ​ចូលរួម​មរណៈ​ទុក្ខ​ជាដើម​។

៣. ច្បាប់​ឈប់​សម្រាក​លម្ហែ​មាតុភាព សំដៅ​ដល់​ការ​អនុញ្ញាត​ឱ្យ​ឈប់ ដោយ​ផ្អែក​លើ​សិទ្ធិ​របស់​មន្ត្រីរាជការ​ស៊ីវិល ជា​ស្ត្រី​មុន ឬ​ក្រោយ​ពេល​សម្រាល​។

៤. ច្បាប់​ឈប់​សម្រាក​ព្យាបាល​ជំងឺ សំដៅ​ដល់​ការ​អនុញ្ញាត​ឱ្យ​ឈប់​ ចំពោះ​មន្ត្រី​រាជការ​ស៊ីវិល ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ ត្រូវ​ការ​រយៈ​ពេល​ឈប់​សម្រាក​ ដើម្បី​ព្យាបាល​តាម​វេជ្ជបញ្ជា នៃ​គ្រូពេទ្យ​មាន​សមត្ថកិច្ច​។

៥. ច្បាប់​ឈប់​សម្រាក​ដោយ​មាន​កិច្ច​ការ​ផ្ទាល់​ខ្លួន សំដៅ​ដល់​ការ​អនុញ្ញាត​ឱ្យ​ឈប់​ ចំពោះ​មន្ត្រី​រាជការ​ស៊ីវិល ដែល​ត្រូវ​ការ​ពេល​វេលា ដើម្បី​ការពារ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ឬ​គ្រួសារ​។

​ យោងតាមអុក្រឹត្យដដែល​នេះ បានឱ្យដឹងថា មានតែ​ការ​ឈប់​សម្រាក​ក្នុង​ការងារ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ ដែល​ទទួល​បាន​ប្រាក់​បៀវត្ស​មូលដ្ឋាន និង​ប្រាក់​បន្ទាប់​បន្សំ​នៃ​ប្រាក់​បៀវត្ស​ពាក់​កណ្ដាល​។ ក្រៅ​ពី​នោះ​រាល់​ការ​ឈប់​សម្រាក​ដែល​មាន​ចែង​ក្នុង​មាត្រា ៤ នៃ​អនុក្រឹត្យ​ស្ដី​ពី​ការ​ឈប់​សម្រាក​របស់​មន្ត្រី​រាជការ​ស៊ីវិល មិនមានកាត់បន្ថយរបបប្រាក់ណាមួយនោះទេ៕

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម