ហ្គេម​ Assassin Creed វគ្គ​ថ្មី ជិត​បានលេង​លើ​ទូរសព្ទ​ តែ​តម្រូវ​ RAM ធំ​បន្តិច

  • 2017-06-29 03:08:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្គេម​ Assassin's Creed Rebellion នឹង​បើក​ឱ្យ​ទាញ​យក​ទៅ​លេង​ជា​សាធារណៈ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិ​ Android និង iOS នា​ចុង​ឆ្នាំ​ ២០១៧ នេះ។

ការ​ចាប់​ដៃ​គ្នា​រវាង​ Ubisoft និង Behaviour Interactive បង្កើត​ចេញ​ជា​ហ្គេម​នេះ​ឡើយ ដែល​គាំទ្រ​លើ​ឧបករណ៍​ដំណើរការ​ iOS 8 និង Android 4.1 ឡើង​ទៅ ប៉ុន្តែ​ពពួក​ស្មាតហ្វូន Android យ៉ាង​តិច​ត្រូវ​មាន RAM 2GB ទើប​អាច​លេង​ហ្គេម​នេះ​បាន។

​​​ក្នុង​ហ្គេម​តម្រូវ​ឱ្យ​អ្នក​លេង​កសាង​ឡើង​នូវ​ Assassin Brotherhood ដោយ​មាន​ទាំង​ការ​គ្រប់គ្រង​និង​បំពេញ​បេសកកម្ម​ក្នុង​គោលដៅ​កម្ចាត់​ Templars។ មាន​តួអង្គ​យ៉ាង​តិច ៤០ រូប ដោយ​រួម​បញ្ចូល​ Ezio, Aguilar, Shao Jun និង Claudia ជាដើម។ សាច់រឿង​នៃ​ហ្គេម​ទាំង​មូល មាន​ការ​ទាក់ទង​នឹង​ហេតុការណ៍​ស៊ើបអង្កេត​នៅ​ប្រទេស​អេស្ប៉ាញ ដែល​វគ្គ​នៃ​បេសកកម្ម​មាន​ភាព​ខុសៗ​ប្លែក​ពី​គ្នា៕

ទស្សនា​វីដេអូ Trailer ខាង​ក្រោម​

អាន​បន្ត​៖

ប្រភព៖ PhoneArena   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី