ផ្អើលពេញអ៊ីនធឺណិត! តារាម៉ូដែលរូបនេះពពោះជិតកើតហើយ តែអត់មានក្បាលពោះសោះ
- 2017-06-29 03:16:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្អើលពេញអ៊ីនធឺណិត! តារាម៉ូដែលរូបនេះពពោះជិតកើតហើយ តែអត់មានក្បាលពោះសោះ
ចន្លោះមិនឃើញ
តារាម៉ូដែលឈុតក្នុងម្នាក់ បានបង្កើតភាពភ្ញាក់ផ្អើលមួយទៅកាន់អ្នកប្រើប្រាស់បណ្ដាញអ៊ីនធឺណិត នៅពេលដែលខ្លួនមានទម្ងន់ ៦ខែទៅហើយ តែក្បាលពោះនៅតែមានសាច់ដុំរឹងមាំរាបស្មើមិនប៉ោង ដូចស្ត្រីពោះធំទូទៅសោះ។
ដើម្បីទម្លាយអាថ៌កំបាំងនៅពីក្រោយការថែរក្សារាងនៅដដែល ខណៈនាងកំពុងពពោះនេះ Sarah Stage បានចែករំលែកវីដេអូពីលំហាត់ប្រាណរបស់ខ្លួន នៅផ្ទះកាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ។ អ្នកម្ដាយដែលជាតារាម៉ូដែល វ័យ ៣៣ឆ្នាំ មកពីទីក្រុង Los Angeles រូបនេះ មានទម្ងន់ដំបូងឆ្នាំ ២០១៥ មកទល់ពេលនេះកូនប្រុសច្បងមានអាយុ ២ឆ្នាំហើយ ហើយនាងក៏កំពុងពពោះកូនទី២ រយៈពេល ៦ខែហើយដែរ។
អ្វីដែលស្ត្រីមួយចំនួនមានការស្ងើចសរសើរនោះគឺ តារាស្រីរូបនេះបានមានវិធីសាស្ត្រថែរាងបានយ៉ាងល្អ ស្ទើរមិនដឹងថានាងកំពុងពពោះទេ។ ដើម្បីចង់ដឹងថានាងមានរូបមន្តបែបណា សូមទស្សនាវីដេអូរបស់នាងខាងក្រោមទាំងអស់គ្នា៖
ចុចអាន៖
“Fast & Furious 9” អាចបាត់បង់តួ Letty ដោយសារតែបញ្ហានេះ
ឡូយណាស់! តារាម៉ូដែលម្នាក់បានកាដូចិញ្ចៀនពេជ្រ ៧០ការ៉ាត់ពីប្ដី នៅថ្ងៃខួបរៀបការ