ឡូយណាស់! តារាម៉ូដែលម្នាក់នេះបានកាដូចិញ្ចៀនពេជ្រ ៧០ការ៉ាត់ពីប្ដី នៅថ្ងៃខួបរៀបការ
- 2017-05-23 23:09:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយណាស់! តារាម៉ូដែលម្នាក់នេះបានកាដូចិញ្ចៀនពេជ្រ ៧០ការ៉ាត់ពីប្ដី នៅថ្ងៃខួបរៀបការ
ចន្លោះមិនឃើញ
ភរិយាវ័យក្មេងរបស់មហាសេដ្ឋីដែលជាអ្នកជំនួញម្នាក់បានបង្ហាញចិញ្ចៀនត្បូងដ៏ធំមួយវង់ ដែលមានដាំត្បូងពេជ្រទំហំ ៧០ការ៉ាត់ មានតម្លៃមហាសាល រហូតទៅដល់ ៧លានផោន (ប្រហែល ជាង ៩ លានដុល្លារ)។
ស្រីស្អាតតារាម៉ូដែល Ksenia Tsaritsina ដែលជាភរិយារបស់ អ្នកជំនួញជនជាតិរុស្សីម្នាក់ឈ្មោះ Aleksey Shapovalov បានបង្ហាញអំណោយដ៏មានតម្លៃ ដែលស្វាមីទិញជូនក្នុងឱកាសគម្រប់ខួប ៥ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍របស់ពួកគេ។
ភរិយាអ្នកជំនួញរូបនេះ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម មានការភ្ញាក់ផ្អើល បើកភ្នែកធំៗ គ្រប់គ្នា ដោយសាររូបភាពគ្រឿងអលង្ការដែលបានបង្ហាញមានតម្លៃរហូតទៅដល់ ៧,៧លានផោន (ប្រហែល ៩,៩លានដុល្លារ) ។ ភ្ជាប់ជាមួយរូបភាពនោះ Ksenia Tsaritsina បានសរសេរថា៖ "ប្ដីរបស់ខ្ញុំ មិនដែលស្ទាក់ស្ទើរក្នុងការទិញកាដូឲ្យខ្ញុំទេ ហើយគាត់បាននិយាយថាចិញ្ចៀនទំហំត្រឹម ៣០ការ៉ាត់នោះ មិនគ្រប់គ្រាន់សម្រាប់ខ្ញុំទេ”។
បើតាមអ្នកស្រី Elizabeth Taylor ដែលជាអ្នកជំនាញខាងត្បូងម្នាក់ក៏ធ្លាប់មានចិញ្ចៀនដាំត្បូងទំហំ ៣០ការ៉ាត់ដែរ (ត្រូវបានលក់កាលពីឆ្នាំ២០១១ ក្នុងតម្លៃ ៨,៨លានដុល្លារ) តែយោងតាម ទស្សនាវដ្ដីCosmopolitan Russia វិញបានលើកឡើងថា ប្ដីរបស់តារាម៉ូដែលរូបនេះ គិតថាទំហំប៉ុនចិញ្ចៀនរបស់ Elizabeth Taylor មិនស័ក្ដិសមនឹងប្រពន្ធជាទីស្រលាញ់របស់ខ្លួនទេ។
គូស្នេហ៍១គូ នេះ បានចំណាយពេលវេលាជាច្រើនរីករាយនឹងជីវិតស៊ីវិល័យក្នុងទីក្រុង Dubai ដែលជាទីកន្លែងដែល ប្រពន្ធមហាសេដ្ឋីរូបនេះ តែងត្រូវបានប្រទះឃើញជិះឡានសែនថ្លៃ ម៉ូដែល Bentley ៕
*ចុចអាន៖ មកមើលគ្រឿងពេជ្ររបស់តារាស្រីទាំង១០រូប
*មូលហេតុនេះ Jay Chou ត្រូវគេចាត់ទុកជា...