មក​ស្គាល់​សង្សារ​ថ្មី​ Rihanna សេដ្ឋី​សញ្ជាតិ​អារ៉ាប៊ីសាអ៊ូឌីត​មាន​ទ្រព្យ​សម្បត្តិមហា​សាល

  • 2017-06-29 03:58:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មី​ៗ​នេះ​កំពូល​តារា​ចម្រៀង Rihanna ​​ទើប​តែ​ទាក់​ទង​ជាមួយ​នឹង​មហាសេដ្ឋី​សញ្ជាតិ​អារ៉ាប៊ីសាអ៊ូឌីត​ឈ្មោះ Hassan Jameel ដែល​ជា​អ្នក​ជំនួញ​។

លោក Hassan Jameel

លោក Hassan គឺ​ជា​អ្នក​កាន់​កាប់​ក្រុម​ហ៊ុន​គ្រួ​សារ​របស់​លោក​គឺ Abdul Latif Jameel ដែល​ជា​ក្រុម​ហ៊ុន​ដ៏​ធំ​មួយ​លើ​ពិភពលោក។ ក្រុម​ហ៊ុន​មួយ​នេះ​កាន់​កាប់​សិទ្ធ​សម្រាប់​រថយន្ត​ម៉ាក Toyota នៅ អារ៉ាប៊ីសាអ៊ូឌីត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គ្រួ​សារ​​នេះ​មាន​ទ្រព្យ​សម្បត្តិ​ដល់​ទៅ ១.៥ប៊ីលាន​ដុល្លារ​ឯណោះ​ដែល​ថ្ងៃ​អនាគត​លោក​ Hassan នឹង​ជា​អ្នក​ទទួល​មរតក​ទាំង​អស់​នោះ។

ពួក​គេ​ទាំង​ពីរ​ត្រូវ​បាន​គេ​ដឹង​ថា​ទាក់​ទង​គ្នា​បន្ទាប់​ពី​ដំណើរ​កម្សាន្ត​របស់​អ្នក​ទាំង​ពីរ​នៅ​ប្រទេស​អេស្ប៉ាញ​សប្ដាហ៍​នេះ។

គូស​បញ្ជាក់​ដែរ​ថា​ Rihanna បាន​បែក​បាក់​ជាមួយ​សង្សារ​តារា​រ៉េប Drake កាល​ពី​ខែ​តុលា​ឆ្នាំ​ ២០១៦ ខណៈ​ដែល​លោក​ Hassan ធ្លាប់​ទាក់​ទង​នឹង​តារា​ម៉ូដែល Naomi Campbell កាល​ពី​ខែ​កក្កដា​ឆ្នាំ ២០១៦៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី