ក្តៅៗ T.O.P ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​គុក​១០​ខែ​​​

  • 2017-06-29 04:38:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នាក់​ការ​ព្រះ​រាជអាជ្ញា​កំពូលរបស់​កូរ៉េ​ បាន​កាត់​ទោស​ឲ្យ​តារា​ចម្រៀង T.O.P ជាប់គុក​រយៈ​ពេល​១០​ខែ​ឫ​ក៏​​​ផ្អាក​មិន​ឲ្យ​ធ្វើ​ការ​ងារ​សិល្បៈ​រយៈ​ពេល​២ឆ្នាំ។

នេះ​បញ្ជាក់​ថា​ T.O.P និង​មិន​អាច​ជាប់​គុក​ទេ​ប្រសិន​បើ​គេ​មិន​រំលោភ​បំពាន បទ​បញ្ជា​របស់​ព្រះ​រាជអាជ្ញា​ក្នុង​រយៈ​ពេល​២ឆ្នាំ​។ ប្រសិន​ជា​រំលោភ​ច្បាប់​នេះ​​ គេ​នឹង​ត្រូវ​ជាប់​គុក។

​សមាជិក​ក្រុម​ BIGBANG លោក​ T.O.P បាន​ថ្លែង​ដូច​នេះ​ថា៖ "ខ្ញុំ​បាន​រង​គ្រោះ​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​។ ខ្ញុំ​បាន​គិត​ខុស​ ហើយ​បង្កើត​កំហុស​មួយ​ដែល​មិន​អាច​ថយ​ក្រោយ​បាន។ អ្វី​ទាំង​អស់​នេះ​កើត​ឡើង​ក្នុង​ពេល​តែ​១​សប្ដាហ៍​ប៉ុណ្ណោះ។ សប្ដាហ៍​នោះ​គឺ​ពេល​ដែល​អាក្រក់​បំផុត​សម្រាប់​ជីវិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​សោក​ស្ដាយ​និង​មាន​វិប្បដិសារី​ខ្លាំង​ណាស់។ ខ្ញុំ​ពិត​ជា​ខ្មាស​ខ្លួន​ឯង​និង​ទទួល​យក​នូវ​ការ​ដាក់​ទោស​គ្រប់​បែប​យ៉ាង"។

​​ចំណែក​ឯ​អ្នក​ហ្វឹក​ហាត់​ (Trainee) ឈ្មោះ​ Han Seo Hee នោះ​ក៏​ថ្លែង​ដូច្នេះ​ដែរ​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​របស់​ខ្លួន។ ម្យ៉ាង​វិញ​ទៀត​ នាង​ត្រូវ​គេ​កំណត់​ឲ្យ​ទៅ​ជួប​ជាមួយ​អ្នក​ពិគ្រោះ​គ្រឿង​ញៀន​ដោយសារ​តែ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ប្រភេទ LSD ផងដែរ៕

ចុច​អាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ធារ៉ូ