ផ្អើល​ពេញ​អ៊ីនធឺណិត! តារា​ម៉ូដែល​រូប​នេះ​ពពោះ​ជិត​កើត​ហើយ តែ​​ក្បាល​ពោះមិន​ធំសោះ

  • 2017-06-29 04:32:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល​ឈុត​ក្នុង​ម្នាក់​ បាន​បង្កើត​ភាព​ភ្ញាក់​ផ្អើល​មួយ​ទៅ​កាន់​អ្នក​ប្រើប្រាស់​បណ្ដាញ​អ៊ីនធឺណិត​ នៅ​ពេល​ដែល​ខ្លួន​មាន​ទម្ងន់​ ៦​ខែ​ទៅ​ហើយ​ តែ​ក្បាល​ពោះ​នៅ​តែ​មាន​សាច់ដុំ​រឹង​មាំ ​រាប​ស្មើ​មិន​ប៉ោង​ ដូច​ស្ត្រី​ពោះធំទូទៅសោះ។

ដើម្បី​ទម្លាយ​អាថ៌កំបាំង​នៅ​ពី​ក្រោយ​ការ​ថែ​រក្សា​រាង​នៅ​ដដែល​ ខណៈ​នាង​កំពុង​ពពោះ​នេះ​ Sarah Stage បាន​ចែករំលែក​វីដេអូ​ពី​លំហាត់​ប្រាណ​របស់​ខ្លួន​នៅ​ផ្ទះ​កាល​ពី​ថ្ងៃ​អង្គារ​ ដើម​សប្ដាហ៍​នេះ។ អ្នក​ម្ដាយ​ដែល​ជា​តារា​ម៉ូដែល​ វ័យ​ ៣៣​ឆ្នាំ​ មកពី​ទីក្រុង​ Los Angeles រូប​នេះ​ពរពោះដំបូង​ឆ្នាំ​ ២០១៥​ មក​ទល់​ពេល​នេះ​កូន​ប្រុស​ច្បង​មាន​អាយុ​ ២ឆ្នាំ​ហើយ​ ហើយ​នាង​ក៏​កំពុង​មានទម្ងន់​កូន​ទី២​ បាន៦​ខែ​ហើយ​ដែរ។

រូបភាពនេះ កូនក្នុង​ផ្ទៃមានរយៈពេល ២២សប្ដាហ៍
គ្រួសាររបស់ Sarah Stage
កាលពីទម្ងន់កូនដំបូង (៩ខែ)
ក្រោយសម្រាលកូនដំបូង ៩ថ្ងៃ

អ្វី​ដែល​ស្ត្រី​មួយ​ចំនួន​មាន​ការ​ស្ងើចសរសើរ​នោះ​គឺ​ តារា​ស្រី​រូប​នេះ​បាន​មាន​វិធីសាស្ត្រ​ថែ​រាង​ដោយ​វិធី​ហាត់​ប្រាណ​បាន​យ៉ាង​ល្អ​ ស្ទើរ​មិន​ដឹង​ថា​នាង​កំពុង​ពពោះ​ទេ។ វិធី​ទាំង​នោះ​មាន​យល់​ព្រម​ដោយ​គ្រូពេទ្យ ថា​វា​មិន​ប៉ះពាល់​ដល់​សុខភាព​ទារក​ក្នុង​ផ្ទៃ ។ ដើម្បី​ចង់​ដឹង​ថា​នាង​មាន​រូបមន្ត​បែប​ណា​ សូម​ទស្សនា​វីដេអូ​របស់​នាង​ខាង​ក្រោម​ទាំង​អស់​គ្នា៖

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ យី សុធារី