ស្រាយ​ចម្ងល់​រឿង​ហុងកុង​ចាយ​ទុន​ ២ លាន​​ដុល្លារ​ថត​នៅ​កម្ពុជា​ តែ​ស្លៀក​ឈុត​តម្រួត​ថៃ

  • 2017-06-29 07:56:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពីមានការផ្សព្វផ្សាយ​សកម្ម​ភាព​ថត​រឿង​ "​The Code of Siem” ដែល​បាន​ថត​នៅ​ក្រុង​ភ្នំ​ពេញ​​រួច​មក​ ​អ្នក​លេង​​បណ្ដាញ​សង្គម​មួយ​ចំនួន​ប្រតិកម្ម​ទៅ​នឹង​សម្លៀក​បំពាក់​របស់​តួសម្តែង ដែល​​​​ថត​ក្នុង​ស្រុក​ខ្មែរ​​ តែ​បែរ​ជា​​ស្លៀក​ឯក​សណ្ឋាន​តំ​​រួត​ថៃ​ទៅ​វិញ​​។

អ្នក​លេង​បណ្ដាញ​​សង្គម​ facebook ម្នាក់ បាន​បញ្ចេញ​យោបល់​ថា​ មិន​សម​ត្រង់​លេង​នៅ​​ខ្មែរ​ ​តែ​បែរ​ជា​ដាក់​ប៉ូលីស​ថៃ​ទៅ​វិញ​​ម៉េចត្រូវ។

ដោយឡែក​ម្នាក់​ទៀតក៏​បាន​សរសេរ​ថា​ លោក​មើល​រឿង​ច្រើន​មក​ហើយ​ ការដែល​គេ​(ប៉ូលីស) ឆ្លង​ដែន​ទៅ​ប្រទេស​ផ្សេង​​ គឺ​ត្រូវ​ពឹង​លើ​​ប៉ូលីស​នៅ​ប្រ​ទេស​នោះ​​ចាត់​វិធានការ​។

​​ ​ក្រៅ​​ពី​​ប្រតិកម្ម​ខាង​លើ​ក៏​នៅ​មាន​​អ្នក​លេង​បណ្ដាញ​សង្គម​នេះ​​ ផ្សេងៗ​ទៀតប្រតិកម្ម​ប្រហាក់​ប្រហែល​គ្នា​ដែរ។ ចំណែកមួយចំនួនទៀត Comment ថាមានមោទនភាពដែលបានមកថតនៅស្រុកខ្មែរ។

ឆ្លើយ​តប​ទៅ​នឹង​ការ​ប្រតិកម្ម​នេះ​ ​ប្រធាន​ស្ដី​ទី​នៃ​នាយកដ្ឋាន​ភាព​យន្ត​ លោក​ ប៉ុក បូរក្ស បាន​ប្រាប់​ឱ្យ​ Sabay ដឹង​ថា​ រឿង "​The Code of Siem”​នេះ​គឺ​ជា​រឿង​ភាគ​របស់​ផលិត​កម្ម​ចិន​សៀងហៃ។ រឿង​នេះ​ចំណាយ​ទុន​ប្រមាណ​២​លាន​ដុល្លារ​សហរដ្ឋ​អាមេរិកមកកម្ពុជា​​ ​​ ដោយ​​គ្រាន់​តែ​មក​​​ថត​​ ២ទៅ​៣​ឈុត​តែ​ប៉ុណ្ណោះ​ នៅ​ក្នុងស្រុក​ខ្មែរ​​​។ «រឿង​នេះ​តាម​ពិត​ទៅ​សាច់​រឿង​​ទាំង​មូល​​​មិន​ជាប់​ពាក់ព័ន្ធ​នឹងស្រុក​ខ្មែរ​ឡើយ តែ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ ​ទំនាក់​ទំនង​ផលិត​កម្ម​ចិន​មក​ថត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ទាញ​ប្រយោជន៍​ចូល​ជាតិ​តែប៉ុណ្ណោះ»។ នេះ​ជា​ការ​លើក​ឡើង​របស់​របស់​លោក​ ប៉ុក​ បូរក្ស។​​ លោកបន្ថែមថា ​សាច់​រឿង​ទាំង​មូល​​គឺ​កើត​ឡើង​ក្នុង​ប្រទេស​ចិន​ និង​ថៃ​ទេ​ តែ​ ផលិត​កម្ម​​គ្រាន់​តែ​ខ្ចី​ទី​តាំង​ប្រទេស​កម្ពុជា​ខ្លះ​​ជំនួស​ថៃ​តែប៉ុណ្ណោះ៕ ​ ​

អត្ថបទៈ ប៉ូ សាគុន

អត្ថបទពេញនិយម