ក្ដៅ​សាច់! Kim Soohyun និង Sulli ​ថត​ឈុត​១៨+​​ក្នុង​រឿង​ថ្មី​ឡើង​កក្រើក​

  • 2017-06-29 07:30:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​​ក្រោយ​ពី​ភាព​យន្ត​ថ្មី​របស់​​ Sulliដែល​ជា​តារា​សម្ដែង​​អតីត​សមាជិក​ក្រុម​ F(x) និង​កំពូល​តារា​សម្ដែង​​ Kim Soo Hyun ចាប់​ដាក់​បញ្ចាំង​មក​ រឿង​នេះ​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ខ្លាំង​ដោយ​សារ​ឈុត​ឆាក​លើ​គ្រែ​របស់​តួ​ឯក​ទាំង​ពីរ។

រឿង​នេះ​គឺ​ជា​រឿង​កូរ៉េ​ខ្នាត​ធំ​ដែល​មាន​ចំណង​ជើង​ថា "Real” ដែល​បាន​ចូល​រូម​សម្ដែង​ពី​តារា​ល្បីៗ​ជា​ច្រើន​រូប​ ក្នុង​នោះ​តារា​ចម្រៀង​ល្បី​ពីរ​រូប​គឺ Suzy និង IU ក៏​បាន​បង្ហាញ​ខ្លួន​ក្នុង​សាច់​រឿង​នោះ​ដែរ។

រឿង​នេះ​គឺ​ជា​ប្រភេទ​រឿង​ស៊ើប​អង្កេត​ដែល​ និយាយ​ពី​ជីវិត​របស់​បុរស​ម្នាក់​​ដែល​ជំនាញ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជំនួញ​ក្នុង​សង្គម​ងងឹត​ម្នាក់ ដែល​សម្ដែង​ដោយ​ Kim Soo Hyun ត្រូវ​បាន​ផ្លាស់​ប្តូរ​ទាំង​ស្រុង​ពេល​ជួប​អ្នក​ស៊ើប​អង្កេត​ម្នាក់​ដែល​សម្ដែង​ដោយ​ Lee Gyung-young ចំណែក​ឯ​ ​Sulli សម្ដែង​ជា​តួ​គូ​ស្នេហ៍​របស់​តួឯក​ប្រុស៕

នេះ​ជា​ Trailer សម្រាប់​រឿង​ "Real"៖

ចុច​អាន៖

អត្ថបទ៖ ធារ៉ូ

អត្ថបទពេញនិយម