សហព័ន្ធគុនល្បុក្កតោកម្ពុជា ប្ដូរក្បាលម៉ាស៊ីនដឹកនាំ សម្រាប់អាណត្តិទី៤
- 2017-06-29 07:26:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធគុនល្បុក្កតោកម្ពុជា ប្ដូរក្បាលម៉ាស៊ីនដឹកនាំ សម្រាប់អាណត្តិទី៤
ចន្លោះមិនឃើញ
សហព័ន្ធល្បុក្កតោកម្ពុជា បានប្រកាសប្ដូរក្បាលម៉ាស៊ីនដឹកនាំរបស់ខ្លួនហើយ ដោយឯកឧត្តមបណ្ឌិត ច័ន្ទ សារ៉ុន ឡើងធ្វើជាប្រធានសហព័ន្ធ ជំនួសតំណែងរបស់ឯកឧត្តម វ៉ាត់ ចំរើន សម្រាប់អាណត្តិទី៤ឆ្នាំ ២០១៧ដល់២០២១។
ក្នុងឱកាសមហាសន្និបាតវិសាមញ្ញសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាកាលពីព្រឹកមិញនេះ ឯកឧត្តម វ៉ាត់ ចំរើន បានប្រកាសជាលទ្ធផលសម្រាប់អាណត្តិកន្លងទៅដែលលោកធ្វើជាប្រធាន ទទួលបានការជោគជ័យខ្លាំងក្នុងការដឹកនាំនិងសម្រេចបានផ្លែផ្កាជាច្រើន។ ក្នុងនោះដែរ សម្រាប់អាណត្តិថ្មី សមាជិកសហព័ន្ធទាំងអស់ ក៏ដូចជាថ្នាក់ដឹកនាំផ្ទាល់បានសម្រេចតែងតាំងលោក ច័ន្ទ សារ៉ុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីមកធ្វើជាប្រធានសហព័ន្ធម្ដង ក្នុងគោលបំណងដឹកនាំល្បុក្កតោកម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើនបន្ថែមទៀត។
ក្នុងឱកាសឡើងកាន់តំណែងនេះដែរ ឯកឧត្តម ច័ន្ទ សារ៉ុន បាននិយាយថាលោកសប្បាយចិត្តណាស់ដែលបានកាន់តំណែងមួយនេះ ហើយសង្ឃឹមថានឹងជួយល្បុក្តតោកម្ពុជាបានច្រើនសម្រាប់ពេលអនាគត។ ក្នុងដំណើរអភិវឌ្ឍនេះ លោកនៅខ្វះបទពិសោធផ្នែកល្បុក្កតោច្រើន ដូច្នេះត្រូវការអ្នកជំនាញជាច្រើនដូចជាឯកឧត្តម វ៉ាត់ ចំរើន ជាដើម ដើម្បីជួយគ្នាទៅវិញទៅមក។
សូមបញ្ជាក់ថាសហព័ន្ធល្បុក្កតោកម្ពុជាសម្រាប់អាណត្តិថ្មីនេះ គឺឯកឧត្តម ច័ន្ធ សារ៉ុន ធ្វើជាប្រធាន ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានទី១ លោក សាន គឹមស៊ាន អនុប្រធាន លោក ហុក ឆេងគឹម អនុប្រធាន លោក ហេង ម៉េងហូរ អនុប្រធាន និងមានអគ្គលេខាធិការ សមាជិកជាច្រើនរូបទៀត៕
ចុចអានអត្ថបទបន្ដ៖
ដំណឹងល្អ! គម្ពីរគុនល្បុក្កតោ៣ពាន់ក្បាច់ក្នុង១ក្បាលតម្លៃ៤ម៉ឺនរៀល
ឈុន សុខឡុង ផ្ដួលកីឡាករសិង្ហបុរីឡើងវគ្គ៣២នាក់ តែកីឡាការិនីមកពីអាមេរិកចាញ់