ដំបូន្មាន​សម្រាប់​ប្តី ​ប្រពន្ធ ​កសាង​សុភមង្គល​គ្រួសារ

  • 2017-07-03 06:57:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បាន​គ្នា​ជា​ប្តី-ប្រពន្ធ គឺ​ជា​រឿង​មួយ​ដ៏អស្ចារ្យ​ណាស់ ព្រោះ​អ្នកទាំង​ពីរ​ពិត​ជា​ធ្លាប់​បាន​កសាង​និស្ស័យ​នឹង​គ្នា​ ហេតុ​នេះ​ ចូរ​​អ្នក​​កុំ​បញ្ចប់​និស្ស័យ​នេះ ​ដោយ​គ្រាន់តែ​រឿង​មួយ​ចំនួន​​ ដែល​កើត​មាន​ក្នុង​គ្រួសារ​។ ម្យ៉ាង​ទៀត ក្នុង​នាម​ជា​ប្តី ប្រពន្ធ មាន​​​​តួនាទី​ទទួល​ខុស​ត្រូវ​ចំពោះ​សេចក្តី​សុខ​ សេចក្តី​ថ្លៃថ្នូរ​សុភមង្គល​ក្នុង​គ្រួសារ តើ​អ្នក​ពិតជា​ចង់​បំផ្លាញវា​ ដោយ​គ្រាន់​តែ​រឿង​បន្តិចបន្តួច​ក្នុង​គ្រួសារ​មែនទេ?។

ជា​ប្តី ប្រពន្ធ ​អ្នក​គួរតែ​និយាយ​គ្នា​អោយ​បាន​ច្រើន​នៅ​មុន​ពេល​គេង​ ពីព្រោះ​គ្រែ​មួយ​ ខ្នើយ​មួយ គឺជា​កន្លែង​ប្រជុំ​របស់​អ្នក​ទាំងពីរ​ ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​ក្នុង​ឆាក​ជីវិត​ ដោយ​អ្នក​មិន​ត្រូវ​យក​​រឿង​គ្រួសារ ​របស់​អ្នក​​ទៅ​និយាយ​នៅ​លើ​គ្រែ​ផ្សេង​នោះ​ទេ អាច​និយាយ​ថា ចង្កៀង​ផ្ទះ​អ្នក​ណា​ភ្លើង​ផ្ទះ​អ្នក​នោះ​។

ដំបូន្មាន​របស់​ចាស់ៗ​ ប្រៀនប្រដៅ​ថា ចូល​កុំ​នាំ​ភ្លើង​ក្រៅ​ចូលក្នុង ភ្លើង​ក្នុង​ចេញ​ក្រៅ​​ មានន័យថា កុំ​ប្រមូល​យក​រឿង​ខាងក្រៅ​មក​ក្នុង​គ្រួសារ រឺកុំ​យក​រឿង​ក្នុង​គ្រួសារ​ទៅ​អោយ​គេ​ឯងដឹង ។ ប្ដី​ខឹង ប្រពន្ធ​ខំអត់​មាន​ន័យថា បើ​ម្នាក់​ខឹង​ហើយ មាន​អារម្មណ៍​មិនល្អ​ហើយ រក​រឿង​ឈ្លោះ​ប្រកែក​គ្នា​ហើយ សូម​អ្នក​ទាំងពីរ​ខាំ​មាត់​សង្កត់​ចិត្ត ទ្រាំ​កុំ​ឈ្លោះ ទ្រគោះ​បោះបោក​ រឺហៅថា កុំ​យក​កំហឹង​ទល់​និង​កំហល់​។

ចុចអាន៖ ចុង​ក្រោយ​យើង​អស់​តួនាទី

កុំ​ហៅ​គ្នា ឆ្កែឆ្មា ពេល​ឈ្លោះ​គ្នា ព្រោះ​ពេល​អ្នក​ត្រូវគ្នា​វិញ​ អ្នក​ពិតជា​មើល​មុខ​គ្នា​មិន​ត្រង់​នោះ​ទេ​ ចូល​​កុំ​ឈ្លោះ​ រឺ​រករឿងគ្នា​ពេល​ម្នាក់​កំពុងឈឺ ត្រូវ​អត់ទ្រាំ មើល​ថែគ្នា។ រឿង​មួយ​ទៀត​កុំ​យក​វង្សត្រកូល​មក​ធ្វើ​ជា​ខ្នងបង្អែក តាំង​ខ្លួនឯង​ជា​អ្នក​គ្រប់គ្រង និង​កុំ​អាង​ជម្លោះ អាង​ទ្រព្យ អាង​រូប​សម្បត្តិ ចំពោះ​គ្នា​នឹងគ្នា ព្រោះ​អ្នក​ទាំងពីរ​ទោះ​ជា​យ៉ាង​ណា គឺជា​ប្តី ប្រពន្ធ​។

មិន​គួរ​​ប្រើ​ដៃ​ជើង ពេល​ឈ្លោះ​គ្នា កុំ​ឈ្លោះ​គ្នា​ចំពោះ​មុខ​កូនៗ ព្រោះ​វា​នឹង​ធ្វើ​ជា​គំរូ​អាក្រក់​ជា​ទី​បំផុត​សម្រាប់​​​​​​​​កូន​ៗ​របស់​អ្នក​។ ពាក្យ​ទូន្មាន​ទាំងនេះ គេតែង​លឺ​អាចារ្យ​ប្រៀនប្រដៅ​ពេល​កូនៗ​រៀបការ ប៉ុន្តែ​មាន​ភាគ​តិច​ណាស់​ដែល​អាច​ចងចាំ​ពាក្យ​ទាំងនេះ​បាន ព្រោះ​ពេលខ្លះ​សាមី​ខ្លួន​ជា​អ្នក​រៀប​ការ​មិន​ទាំងដឹង​ផង​ថា ខ្លួន​កំពុង​តែ​ក្លាយ​ជា​អ្នកទទួលខុសត្រូវ​​លើ​គ្រួសារ​មួយ​។

ចុចអាន៖ ពលករ​ខ្មែរ សម្រុក​​ចេញ​ពី​ថៃ​​ច្រើន​​លំដាប់​ទី២ បន្ទាប់​ពី​មីយ៉ាន់ម៉ា

សរុប​មក ពេល​បាន​គ្នា​ជា​ប្តី ប្រពន្ធ​ត្រូវ​ចេះ​ស្រឡាញ់​គ្នា ​បង្កើត​ពេល​វេលា​សប្បាយ​រីករាយ​ឲ្យ​គ្នា​ឲ្យ​បាន​ច្រើន​ យក​អាសា​គ្នា​​ ​បារម្ភ​ពី​គ្នា​ លួងលោម​គ្នា​ ព្យាយាម​ជៀស​វាង​នៅ​ជម្លោះ និង​រឿង​អាក្រក់​ៗ ពេល​នោះ​ជីវិត​អ្នក​ទោះ​ក្រ​បន្តិច​ក្ដី ​ក៏​អ្នក​អាច​មាន​ភាព​​ផ្អែមល្ហែម​ដែរ នេះ​ហើយ​ទើប​ជា​រស់​ជាតិ​ នៃ​សេចក្ដី​សុខ និង​​សុភមង្គល​នៅ​ក្នុង​គ្រួសារ​​ដែល​អ្នក​ចង់​បាន​​៕

ចុចអាន៖ អ៊ិត សំហេង៖ ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ យុវជនទូទាំងប្រទេសលែង​ពិបាក​រកការងារទៀតហើយ

អត្ថបទ៖ ហេង នាង (CCJ)

អត្ថបទថ្មី