ក្តៅៗ! Kayne West និង Jay Z កំពុងឆេះដុំដាក់គ្នា!
- 2017-07-03 08:50:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្តៅៗ! Kayne West និង Jay Z កំពុងឆេះដុំដាក់គ្នា!
ចន្លោះមិនឃើញ
កំពូលតារាចម្រៀងរ៉េបទាំងពីររូបនេះកំពុងតែមានរឿងចម្រូងចម្រាសគ្នាយ៉ាងខ្លាំងដោយសារថ្មីនេះ Jay Z បានលើកឡើងថា Kayne West ជំពាក់លុយខ្លួនយ៉ាងច្រើនមិនទាន់សង នៅក្នុងបទចម្រៀងរបស់ខ្លួនសម្រាប់អាល់ប៊ុម 4:44 ដែលទើបនឹងចេញថ្មីៗនេះ។
ដោយសារតែអន់ចិត្ត ថ្មីៗនេះ Kayne ទើបតែចាកចេញពីក្រុមហ៊ុន Tidal ដែលជាក្រុមហ៊ុនផ្ដល់សេវាចម្រៀងតាមអ៊ីនធឺណិតដែលខ្លួនបានជួយ Jay Z បង្កើតកាលពីឆ្នាំ ២០១៥ ដែលក្នុងនោះមានជំនួយពី Rihanna និង Calvin Harris ផងដែរ នេះបើតាមការរាយការណ៍ពីសារព័ត៌មាន TMZ។
តារាចម្រៀង វ័យ ៤០ឆ្នាំរូបនេះត្រូវបានគេរាយការណ៍ថាបានជំពាក់ប្រាក់ជាង ៣លានដុល្លារពីសេវាចម្រៀងនេះបន្ទាប់ពីចេញពីក្រុមហ៊ុន។ មុននឹងរឿងនេះកើតឡើងមេធាវីប្រចាំខ្លួនរបស់ Kayne ក៏ធ្លាប់បានប្ដឹងទៅក្រុមហ៊ុន Tidal ចំពោះបញ្ហាក្រុមហ៊ុននេះមិនគោរពច្បាប់កុងត្រាមួយចំនួន។ នេះដោយសារតែអាល់ប៊ុមចម្រៀង "Saint Pablo” របស់ Kanye បាននាំចូលអ្នកប្រើប្រាស់ Tidal ដល់ទៅជាង១លាននាក់ ប៉ុន្តែខ្លួនមិនបានទទួលអ្វីទាំងអស់។
ក្រៅពីនេះមានរឿងចម្រូងចម្រាស់ជាច្រើនបានកើតឡើង ដោយក្រុមហ៊ុន Tidal បានសន្យាថានឹងសងវិញនូវបញ្ហានេះដោយជួយ Kayne ក្នុងការបង្កើតវីដេអូចម្រៀងសម្រាប់បទថ្មីៗ។ ប៉ុន្តែ Kayne មិនបានធ្វើតាមសន្យាដោយមិនបានផលិតវីដេអូចម្រៀងឲ្យទាន់ពេល។
សម្រាប់ពេលនេះ Jay Z ដែលជាម្ចាស់ក្រុមហ៊ុន Tidal មិនសប្បាយចិត្តនោះទេដែល Kayne ស្រាប់ចាកចេញពីក្រុមហ៊ុនភ្លាមៗដូច្នេះ ដោយបញ្ជាក់ថានឹងប្ដឹងបើសិនជា Kayne ចូលសហការជាមួយក្រុមហ៊ុនថ្មី។
នេះគឺជារឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយដោយសារអ្នកទាំងពីរគឺជាមិត្តជិតស្និទ្ធរាប់ឆ្នាំមកហើយ៕
ចុចអាន៖
កប់ណាស់! មួយឈុតនេះពី Celine Dion តម្លៃដល់ទៅខ្ទង់ម៉ឺនដុល្លារ
មិនគួរឲ្យជឿ! អ្នកគាំទ្រកម្មវិធី Produce 101 សុខចិត្តធ្វើរឿងដ៏អាក្រក់មួយព្រោះ...