កូនកំលោះ បាត់បង់ម្ចាស់ការ ប្រើ AK-47 បាញ់រះ ចំអ្នកថតរូបម្នាក់ ក្នុងយប់មង្គលការខ្លួន

  • 2017-07-04 01:58:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • កូន​កំលោះ បាញ់​កាំភ្លើង​រះ​ទៅ​លើ​ផ្ទៃ​មេឃ ស្រាប់​តែ​បាត់​បង់​ម្ចាស់​ការ រា​កៃ​បាញ់​ចំ​អ្នក​ថត​រូប
  • កូន​កំលោះ​បាន​ប្រើ​ដៃ​ម្ខាង កាន់​កាំភ្លើង ម៉ាក AK-47 មួយ​ដើម

ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​បាន​កើត​ឡើង នៅ​ពេល​ដែល​កូន​កំលោះ កំពុង​បាញ់​កាំភ្លើង​រះ​ទៅ​លើ​ផ្ទៃ​មេឃ ក្នុង​អំឡុង​ពិធី​មង្គលការ​របស់​ខ្លួន ស្រាប់​តែ​បាត់​បង់​ម្ចាស់​ការ រា​កៃ​បាញ់​ចំ​អ្នក​ថត​រូប​ម្នាក់​ទៅ​វិញ។

បើ​យោង​តាម​ខ្សែ​វីដេអូ​ឃ្លិប នៅ​ពេល​កើតហេតុ បាន​បង្ហាញ​ឲ្យ​ឃើញ កូន​កំលោះ​បាន​ប្រើ​ដៃ​ម្ខាង កាន់​កាំភ្លើង ម៉ាក AK-47 មួយ​ដើម ខណៈ​កំពុង​អង្គុយ​នៅ​លើ​តុ ដែល​មាន​ភ្ញៀវ​ជាច្រើន​នាក់​ឈរ​ព័ទ្ធ​ជុំវិញ។ បន្ទាប់មក កូន​កំលោះ​បាន​បាញ់​កាំភ្លើង តម្រង់​ទៅ​លើ​ផ្ទៃមេឃ​ជាច្រើន​គ្រាប់ ស្រាប់តែ​មួយ​រំពេច​ក្រោយ​មក កាំភ្លើង​បាន​រា​កៃ​ចុះ​មក​វិញ បណ្ដាល​ឲ្យ​បាញ់​ចំ​តុ និង​អ្នក​ថតរូប​តែ​ម្ដង។

ហេតុការណ៍​នេះ​បាន​កើត​ឡើង នៅ​ក្នុង​ទីក្រុង Bteghrin ប្រទេស​លីបង់។ ក្រោយ​ពេល​កើតហេតុ ជនរងគ្រោះ​ត្រូវ​បាន​សាច់ញាតិ​កូន​កំលោះ ប្រញាប់ប្រញាល់​បញ្ជូន​ទៅ​កាន់ មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Bhannes Medical Center ដើម្បី​ព្យាបាល​របួស៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​ទិដ្ឋភាព​នៅ​ពេល​កើតហេតុ​ទាំង​អស់​គ្នា៖

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង