ក្តៅៗ! មុននេះបន្តិច កូរ៉េខាងជើង បាញ់មីស៊ីល ចូលដែនទឹកជប៉ុន

  • 2017-07-04 02:23:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • កូរ៉េខាងជើង បាន​បាញ់​មីស៊ីល​ផ្លោង​មួយ​គ្រាប់ ចេញ​ពី​តំបន់ Banghyon
  • គ្រាប់​មីស៊ីល​បាញ់​ចេញ នៅ​វេលា​ម៉ោង ៩ និង ៤០ នាទី

កូរ៉េខាងជើង បាន​បាញ់​មីស៊ីល​ផ្លោង​មួយ​គ្រាប់ ចេញ​ពី​តំបន់ Banghyon ស្ថិត​ក្នុង​ខេត្ត North Pyongan Province ភាគ​ខាងលិច​របស់​ខ្លួន នៅ​វេលា​ម៉ោង ៩ និង ៤០ នាទី (ម៉ោង​ក្នុង​តំបន់)។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​អាជ្ញាធរ​ជប៉ុន និង​កូរ៉េខាងត្បូង។

រូបតំណាង

ចំណែក​ឯ​សារព័ត៌មាន NHK News របស់​ប្រទេស​ជប៉ុន ដែល​ដក​ស្រង់​សម្ដី​មន្ត្រី​ក្រសួង​ការពារ​ជាតិ បាន​ឲ្យ​ដឹង​ថា គ្រាប់​មីស៊ីល​នោះ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ដែនទឹក ដែល​ជប៉ុន​អះអាង​ថា ជា​តំបន់​សេដ្ឋកិច្ច​ផ្ដាច់មុខ​របស់​ខ្លួន។

គួរ​បញ្ជាក់​ថា ការ​បាញ់​គ្រាប់​មីស៊ីល​នេះ បាន​ធ្វើ​ឡើង​តែ ១ ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពេល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​ទូរសព្ទ ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីនហ្សូ អាបេ និង ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីន ដាច់​ដោយ​ឡែក​ពី​គ្នា អំពី​កូរ៉េខាងជើង។ មេដឹកនាំ​ទាំង​នេះ បាន​បញ្ជាក់​ជា​ថ្មី អំពី​ការ​ប្ដេជ្ញាចិត្ត​របស់​ខ្លួន ចំពោះ​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ៕

ចុចអាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម