ហាណូយ គ្រោងហាមម៉ូតូជិះក្នុងក្រុងត្រឹមឆ្នាំ ២០៣០
- 2017-07-05 01:35:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហាណូយ គ្រោងហាមម៉ូតូជិះក្នុងក្រុងត្រឹមឆ្នាំ ២០៣០
ចន្លោះមិនឃើញ
ក្រុមប្រឹក្សាទីក្រុងហាយណូយ បានបោះឆ្នោតហាមឃាត់ស្ទើរតែជាឯកច្ឆន្ទដោយសង្ឃឹមថា បន្ថយការកកស្ទះចរាចរណ៍ និងការកើនឡើងកម្រិតបំពុលអាកាស។
ក្រុមប្រឹក្សាបានសន្យាបង្កើនសេវាកម្មដឹកជញ្ជូនសាធារណៈដែលមានប្រជាជនរស់នៅទីក្រុងពាក់កណ្ដាលប្រើសេវាកម្មនេះចាប់តាំងឆ្នាំ ២០១៣ ប៉ុន្តែប្រជាជនមួយចំនួននៅគិតថា ការធ្វើដំណើរតាមម៉ូតូមានភាពងាយស្រួលជាង។
មន្ត្រីក្រុមប្រឹក្សាខាងលើ បានសម្រេចចិត្តដាក់ចេញវិធានការគ្រប់គ្រងបន្ទាន់ ក្រោយរបាយការណ៍មួយរកឃើញថា ចំនួនម៉ូតូក្នុងទីក្រុងហាណូយ បានកើនឡើងគួរឲ្យភ្ញាក់ផ្អើល គឺប្រមាណ ៥លានគ្រឿង។ ការសិក្សាខ្លះទៀតបានរកឃើញថា ផ្លូវប្រវែងមួយគីឡូម៉ែត្រមានម៉ូតូចំនួន ២ ៥០០គ្រឿង។
អង្គការមិនមែនរដ្ឋាភិបាល GreenID ធ្លាប់អះអាងកាលពីឆ្នាំមុនថា កម្រិតជាតិពុល PM2.5 បានកើនឡើងហួសការរំពឹងទុក ដែលធ្វើឲ្យគ្រោះថ្នាក់ដល់សុខភាពប្រជាជនជាខ្លាំង។
ទោះយ៉ាងណា ពលរដ្ឋរស់នៅទីក្រុងម្នាក់ បានបង្ហាញការយល់ឃើញថា គាត់មិនរំពឹងថាគម្រោងនេះនឹងដំណើរការឡើយ ព្រោះទោចក្រយាននេះកំពុងពេញនិយម ឯប្រព័ន្ធផ្លូវរថភ្លើងក្រោមដីនៅវៀតណាមក៏មិនទាន់មានដែរ៕
ចុចអាន៖