មហាសេដ្ឋីចិនដែលថា Apple ជាក្រុមហ៊ុនហួសសម័យ ពេលនេះកំពុងជួបទុក្ខធំ
- 2017-07-05 04:27:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហាសេដ្ឋីចិនដែលថា Apple ជាក្រុមហ៊ុនហួសសម័យ ពេលនេះកំពុងជួបទុក្ខធំ
ចន្លោះមិនឃើញ
កាលពីអំឡុងខែមេសាឆ្នាំមុននាយកប្រតិបត្តិក្រុមហ៊ុនចិន LeEcoលោក Jia Yueting បានបោះសម្ដីខ្លាំងៗថា Apple ជាក្រុមហ៊ុនហួសសម័យ។ ប៉ុន្តែចាប់តាំងពីពេលនោះមកក្រុមហ៊ុនរបស់មហាសេដ្ឋីរូបនេះបានបន្តធ្លាក់ចុះ ចំណែកឯ Apple វិញនៅតែអាចរកចំណូលបានខ្ទង់ពាន់លានដុល្លារ ពីមួយត្រីមាសទៅមួយត្រីមាស។
យោងតាមសារព័ត៌មាន Beijing News ឲ្យដឹងថាអំណាចរបស់លោក Jia បានធ្លាក់ចុះនៅពេលដែលក្រុមហ៊ុន LeEco បានជួបប្រទះបញ្ហាហិរញ្ញវត្ថុ។ កាលពីខែឧសភាលោក Jia បានលាលែងពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនដោយឲ្យលោក Liang Jun អ្នកកាន់កាប់ជំនួស ប៉ុន្តែសេដ្ឋីរូបនេះនៅតែមានតំណែងជាប្រធានក្រុមហ៊ុនដដែល។ កាលពីសប្ដាហ៍មុននេះដែរនៅក្នុងអង្គប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំ លោក Jia បានទទួលស្គាល់ថា LeEco នៅតែជួបបញ្ហាហិរញ្ញវត្ថុទោះបីមានការបណ្ដាក់ទុនទឹកប្រាក់ ២,៤៧ ពាន់លានដុល្លារកាលពីដើមឆ្នាំនេះពីសំណាក់អ្នកបណ្ដាក់ទុនធំៗក្ដី។
សេដ្ឋីវ័យ ៤៤ ឆ្នាំរូបនេះលើកឡើងថាបញ្ហាហិរញ្ញវត្ថុគឺធ្ងន់ធ្ងរជាងអ្វីដែលយើងគិតទៅទៀត ហើយស្ថានភាពក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះអាក្រក់ជាងឆ្នាំមុនឆ្ងាយ។ បញ្ជាក់ថា LeEco ជាក្រុមហ៊ុនដែលល្បីល្បាញថាជាក្រុមហ៊ុន Netflix របស់ប្រទេសចិន។ ក្រៅពីផ្ដល់សេវាកម្មទូរទស្សន៍ក្រុមហ៊ុននេះក៏មាន ផលិតផលិតផលដូចជា ទូរសព្ទ, ទូរទស្សន៍ និង កង់ជិះឡើងភ្នំជាដើម៕
ចុចអាន៖
Facebook តេស្តយន្តហោះចែកអ៊ីនធឺណិតជុំវិញពិភពលោកបានដោយជោគជ័យ
Facebook លេងធម៌ក្ដៅ! Post និង Share ណាដែលបង្កប់ SPAM បិទទាំងអស់