អាជីវកម្មដើរហើយ តែដួលវិញ ត្រូវបើកម្ដងទៀត ឬរករបរថ្មី?
- 2017-07-06 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជីវកម្មដើរហើយ តែដួលវិញ ត្រូវបើកម្ដងទៀត ឬរករបរថ្មី?
ចន្លោះមិនឃើញ
តើត្រូវបើកវិញ ឬរករបរថ្មី? ឆ្លើយតបសំណួរនេះ លោក អ៊ឹម ភិនសារិទ្ធ សហគ្រិនឆ្នើមមួយរូបនៅកម្ពុជា បានបង្ហាញទស្សនៈផ្ទាល់ខ្លួនថា គួរចាប់ផ្ដើមម្ដងទៀត ប៉ុន្តែត្រូវស្វែងរកឫសគល់នៃបញ្ហា ដែលធ្វើឱ្យជំនួញបរាជ័យ។
ទស្សនៈថា "បរាជ័យជាមេរៀន និងជាផ្លូវនាំទៅរកជោគជ័យ" ដែលត្រូវបានមនុស្សជាច្រើនលើកមកនិយាយតគ្នានេះ សហគ្រិនកំពុងមានឈ្មោះបោះសំឡេង លើឆាកពាណិជ្ជកម្ម អ៊ឹម ភិនសារិទ្ធ ក៏យល់ស្រប និងលើកឡើងថា ការស្វែងរកចំណុចខ្វះខាតឱ្យឃើញ ដើម្បីរកផ្លូវចេញ គឺជារឿងត្រឹមត្រូវ ដែលអ្នកជំនួញគួរធ្វើ ប្រសើរជាងទៅបើកអាជីវកម្មថ្មីមួយទៀត ទាំងមិនបានដឹងឫសគល់នៃប្រភពបញ្ហា ដែលនាំឱ្យបរាជ័យ។
អគ្គនាយកគ្រប់គ្រង ក្រុមហ៊ុនសន្តិសុខ IPS Security Service Co., Ltd បានបន្ថែមថា ការបើកអាជីវកម្មថ្មីទៀតសោត ក៏មិនប្រាកដថាជោគជ័យដែរ បើសិនមិនបានសិក្សាលំអិត ពីភាពខ្សោយ និងចំណុចខ្វះខាតរបស់ខ្លួន ព្រោះការរកស៊ីមិនងាយស្រួលឡើយ ប៉ុន្តែលោកមិនបានន័យថា ការបើកមុខជំនួញថ្មី សុទ្ធតែបរាជ័យនោះដែរ។
ទោះជាបែបនេះក្ដី អ្នកជំនួញមានប្រភពមកពីខេត្តស្វាយរៀង ក៏បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនថា បើសិនចង់បើកក្រុមហ៊ុនមួយឱ្យ រីកចម្រើន និងមានស្ថិរភាពយូរអង្វែង អ្នកនោះគួរគិតលើ ៥ ចំណុចនេះ៖
ចុចអាន៖ ស្ត្រីម្នាក់ ធ្វើឱ្យខ្ញុំ ចេះតស៊ូ ចេះរកស៊ី រហូតក្លាយជាអគ្គនាយកក្រុមហ៊ុន
ចុចអាន៖ របៀបចិញ្ចឹមចង្រិតប្រើដើមទុនតិច តែទទួលបានចំណូលខ្ពស់ដល់ពាន់ដុល្លារ