​ល្បី​មក​ថា Cambodian All Stars ​នឹង​ហ្វឹកហាត់​ថ្ងៃ​១២​នេះ​ហើយ ​ជាមួយ U23

  • 2017-07-06 03:36:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ប្រភព​មួយ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ក្រុម Cambodian All Stars ​នឹង​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​នៅ​ថ្ងៃ​ទី​១២​ខាង​មុខ​នេះ​ហើយ ដើម្បី​ត្រៀម​តទល់​ជាមួយ​ក្រុម​ SCG Muangthong United ​នៅ​ថ្ងៃ​ទី​១៦​ខាង​មុខ​នេះ។

រូបភាពឆ្នាំមុន

ដូច្នេះ​មាន​ន័យ​ថា​ក្រុម​ Cambodian All Stars ​នឹង​ត្រូវ​ហ្វឹកហាត់​ជាមួយ​ក្រុម U23 ​កម្ពុជា​តែ​ម្ដង ព្រោះ​ក្រុម​ទាំង​ពីរ​នេះ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​បង្វឹក​ដោយ​លោក Leonardo Vitorino ។ ខណៈ​ដែល​ពេល​ខាង​មុខ ​គឺ​មាន​ការ​ប្រកួត​សំខាន់​ដូច​គ្នា។ ​ក្រុម All Stars ​កម្ពុជា ​មាន​កីឡាករ​បរទេស​ចូល​រួម​ច្រើន​ដែរ ​ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ក៏​មាន​កីឡាករ​យុវជន U22 ​មួយ​ចំនួន​ដែរ ​ដើម្បី​ជា​ការ​ត្រៀម​សមត្ថភាព​របស់​ពួកគេ ​ទៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​នា​ពេល​ខាង​មុខ។

សូម​បញ្ជាក់​ថា ​កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ​ ក្រុម​ Muangthong United ប្រកួតចាញ់ K-Cement Cambodian All Star ក្នុង​លទ្ធផល ៣-៤ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​កម្ពុជា​រាប់​ម៉ឺន​នាក់។ ខណៈ​ដែល​ឆ្នាំ​នេះ​វិញ ​ក្រុម​ជើង​ឯក​លីគ​កំពូល​ថៃ ​បាន​បញ្ជាក់​ហើយ​ថា​ពួកគេ​នឹង​នាំ​កីឡាករ​ល្អ​ៗ​មក​ឱ្យ​ច្រើន ​ដើម្បី​ធ្វើ​ឱ្យ​ការ​ប្រកួត​កាន់​តែ​ជក់​ចិត្ត៕

រូបភាពឆ្នាំមុន
រូបភាពឆ្នាំមុន
រូបភាពឆ្នាំមុន

ចុចអានអត្ថបទបន្ដ៖

SCG Muangthong United ​មក​ប្រកួត​ជាមួយ All Stars ​ម្ដង​ទៀត ​គឺ​ដោយសារ​សន្ធឹក​អ្នក​គាំទ្រ​កម្ពុជា

ចេញ​ហើយ​តម្លៃ​សំបុត្រ​ចូល​មើល Cambodian All Stars ​ប៉ះ​ SCG Muangthong

អត្ថបទ៖ មុន្នីរម្យ