មោទនភាពមែន! កូនខ្មែរ ៥រូបក្លាយជាសមាជិកនៃសមាគមអន្តរជាតិ MDRT

  • 2017-07-09 03:50:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

២០១៦ គឺជាឆ្នាំនៃមោទនភាពដ៏ធំមួយ ដែលប្រជាជនកម្ពុជាចំនួន ៥រូប សុទ្ធតែជាទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានជាប់ជាសមាជិកនៃសមាគមអន្តរជាតិMDRT (Million Dollar Round Table)។

ក្នុងនោះ MDRT (Million Dollar Round Table) គឺជាសមាគមអន្តរជាតិមួយ ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩២៧ ក្នុងគោលបំណងជួយគាំទ្រ និងផ្តល់នូវការកោតសរសើរចំពោះទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត និងទីប្រឹក្សាហិរញ្ញវត្ថុឆ្នើមដទៃទៀត។ សមាគមមួយនេះតែងតែរៀបចំកិច្ចប្រជុំជារៀងរាល់ឆ្នាំ នៅអាមេរិកខាងជើង និងអាស៊ី ដោយមានការចូលរួមពីសមាជិករាប់ពាន់នាក់ទូទាំងពិភពលោក។

កូនខ្មែរ ៥រូប រួមមាន លោកស្រី ម៉ម ភិរុណ (ម្ចាស់សម្អាងការ) លោក ចៅ សុជាតិ (ម្ចាស់យានដ្ឋានលាងរថយន្ត) លោកស្រី បាន រដ្ឋា (ម្ចាស់ហាងលក់ទូរសព្ទ និងវេរលុយ) លោក ស៊ីង សុខរិទ្ធ (ម្ចាស់ភោជនីយដ្ឋាន) និង លោកស្រី ឃ្លោក រ៉ានី (អតីតបុគ្គលិកធនាគារ) ដែលបច្ចុប្បន្នពួកគេគឺនៅតែជាទីប្រឹក្សាឆ្នើមរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ ខេមបូឌា។

ទាំង ៥នាក់បានបង្ហាញនូវអារម្មណ៍រំភើប និងមោទនភាពខ្លាំងណាស់ ដែលបានក្លាយជាសមាជិកនៃសមាគមអន្តរជាតិ MDRT នេះ ហើយពួកគេមានការតាំងចិត្តយ៉ាងខ្លាំងក្នុងការបន្តអាជីពជាទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត ជាមួយក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។ ម្ចាស់ជយលាភី ទាំង៥បានផ្តាំផ្ញើផងដែរដល់ប្រជាជនកម្ពុជាផ្សេងទៀតឲ្យចាប់យកអាជីពជាទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតនៅក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដើម្បីទទួលបានជោគជ័យដូចជាពួកគេ និងជួយការពារអនាគតហិរញ្ញវត្ថុរបស់ក្រុមគ្រួសារកម្ពុជាផងដែរ។

ទីប្រឹក្សាធានារ៉ាប់រងទាំងអស់ ត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាលទីប្រឹក្សាធានារ៉ាប់រងនៅនាយកដ្ឋានបណ្តុះបណ្តាល និងអភិវឌ្ឍន៍ទីប្រឹក្សា និងអ្នកដឹកនាំរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា (Manulife’s Academy of Excellence)។ ក្នុងអាជីពជាទីប្រឹក្សាធានារ៉ាប់រងនេះ បុគ្គលទាំងប្រាំរូបមិនត្រឹមតែមានឱកាសបង្ហាញវត្តមាននៅលើឆាកអន្តរជាតិ និងធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសប៉ុណ្ណោះទេ ពួកគេក៏មានឱកាសជួយការពារអនាគតហិរញ្ញវត្ថុជូនគ្រួសារកម្ពុជា និងទទួលបានប្រាក់ចំណូលគ្មានដែនកំណត់ទៅតាមការខិតខំប្រឹងប្រែងរបស់ខ្លួនផងដែរ។

សាកសួរព័ត៌មានបន្ថែម នៅក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា (សាខារាជធានីភ្នំពេញ សាខាខេត្តសៀមរាប សាខាខេត្តបាត់ដំបង និងសាខាខេត្តកំពង់ចាម) ដែលរៀបចំសិក្ខាសាលាជារៀងរាល់ខែ ស្តីពីឱកាសចាប់យកអាជីពជាទីប្រឹក្សាធានារ៉ាប់រងអាយុជីវិត ឬលោកអ្នកអាចទូរសព្ទមកកាន់លេខ៖ ០៨៧ ៣៣៣ ៣២៨

ដោយ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម