ចូលទៅមើលរោងចក្រ​ផលិតយន្តហោះ Boeing ធំបំផុត​ក្នុងលោក​

  • 2017-07-09 05:05:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • រោង​ចក្រ​ផលិត​យន្តហោះ Everett ធំ​ជាង​សួន​កម្សាន្ត Disneyland ទៅ​ទៀត
  • បុគ្គលិកធ្វើ​ការ​មាន​ប្រមាណ ៣០ ០០០​នាក់
  • សាងសង់​ក្នុង​ឆ្នាំ ១៩៦៧ និង​អាច​​ទាក់​ទាញ​ក្រុមហ៊ុន Microsoft, Apple និង Amazon

រោង​ចក្រ​ដំឡើង​យន្តហោះ Boeing មានឈ្មោះ Everett នៅ​ទីក្រុង Seattle រដ្ឋ Washington សហរដ្ឋ​អាមេរិក ត្រូវ​បាន​គេ​ចាត់​ទុក​ជា​រោងចក្រ​ធំ​បំផុត​ក្នុង​លោក​​ទំហំ​ជិត ១០០​អា ឬ​ស្មើ​នឹង​ទីលាន​បាល់​ទាត់ ៥០​ដង។

រោង​ចក្រ​នេះ​​សាងសង់​ឡើង​ក្នុង​ឆ្នាំ ១៩៦៧ ដើម្បី​ផលិត​យន្តហោះ Boeing 747 ។ វត្តមាន​របស់​យន្តហោះ Boeing ក្នុង​រោង​ចក្រ Everett ​កាន់​តែ​ច្រើន ធ្វើ​ឲ្យ​ម្ចាស់​ជំនួញ​ល្បី​ៗ​លំដាប់​ពិភព​លោក​ចាប់​អារម្មណ៍​សហការ​ជាមួយ​សូម្បី​​ក្រុមហ៊ុន Microsoft, Apple និង Amazon។

រោង​ចក្រ​នេះ​មាន​អ្នក​មនុស្ស​រាប់​ពាន់​នាក់​ទៅ​ទស្សនា​ក្នុង​មួយ​ឆ្នាំ​ៗ​​ដែល​ភាគ​ច្រើន​ជា​ភ្ញៀវ​ពិសេស​ដូច​ជា ប្រធានាធិបតី​អាមេរិក ​អ្នក​មុខ​អ្នកការ​បរទេស ម្ចាស់​ជំនួញ​ធំៗ (CEO) និង​អវកាស​យានិក​ជា​ដើម។

បុគ្គលិក​នៅ​ទី​នេះ ​មាន​ចំនួន ៣០ ០០០​នាក់​ធ្វើ​ការ​ផ្លាស់​វេន​គ្នា។ ដោយ​សារ​តែ​រោង​ចក្រ​ធំ បុគ្គលិក​​មិន​អាច​ដើរ​ធ្វើការ​បានទេ គឺ​ត្រូវ​ជិះកង់​មាន​កង់​បី កង់ Segways ឬ ​រថយន្ត​​ប្រមាណ ៦​ពាន់​គ្រឿង ​ធ្វើ​ដំណើរ​ទៅ​មក​ក្រោម​ដំបូល​រោង​ចក្រ។ សូម​ទស្សនា​វីដេអូ និង​រូប​ភាព​ខាង​ក្រោម៖

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី