ត្រឹមនាឡិកាធម្មតា គ្មានម៉ាស៊ីនគិតលេខ អាចយកចូលបន្ទប់ប្រឡងបានឫទេ?
- 2017-07-10 03:33:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹមនាឡិកាធម្មតា គ្មានម៉ាស៊ីនគិតលេខ អាចយកចូលបន្ទប់ប្រឡងបានឫទេ?
ចន្លោះមិនឃើញ
ក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា នាឡិកាធម្មតាគ្មានម៉ាស៊ីនគិតលេខ អាចយកចូលក្នុងបន្ទប់ប្រឡងបាន។ ក្រសួងបានឆ្លើយតបបែបនេះក្នុងបណ្ដាញសង្គម បន្ទាប់ពីមានអ្នកសួរថា ត្រឹមនាឡិកាសម្រាប់ផ្ទៀងម៉ោងពេលប្រឡង មិនមានម៉ាស៊ីនគិតលេខ តើអាចយកចូលក្នុងបន្ទប់ប្រឡងដែរឬទេ?
យ៉ាងណាក្ដី បើតាមការបញ្ជាក់របស់ឯកឧត្ដម ហង់ជួន ណារ៉ុន កាលពីព្រឹកមិញនេះ បានឱ្យដឹងថា បេក្ខជនប្រឡងមានសិទ្ធិយកតែសម្ភារៈណាដែលអនុញ្ញាតឱ្យយកចូលប៉ុណ្ណោះ ក្រៅពីនោះមានសំណៅឯកសារ ទូរសព្ទ នាឡិកាដៃអេឡិចត្រនិក មិនឱ្យយកចូលទេ។ ជាក់ស្ដែងនាឡិកាទំនើបបច្ចុប្បន្នគឺអាចបញ្ជូនទិន្នន័យ និងបញ្ជូនឱ្យគ្នាទៅវិញទៅមកបាន ក្នុងករណី ចាប់បានបេក្ខជនណាប្រព្រឹត្តិល្មើស នោះនឹងធ្លាក់ដោយស្វ័យប្រវត្តិតែម្ដង។
គួរជម្រាបជូនថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ៖ ២១ សីហា ២០១៧ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ (ថ្ងៃទី២១ និងថ្ងៃទី២២ ខែសីហា) រួមមានបេក្ខជនទាំងអស់សរុបចំនួន ១០៣ ១១២ នាក់ និងមានមណ្ឌលប្រឡងចំនួន ១៧៨ មណ្ឌល ចែកចេញជា ៤ ១៥៥ បន្ទប់ ទូទាំងប្រទេស។
ចំពោះការប្រកាសលទ្ធផលនៅធ្វើនៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលរាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ចំណែកនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ សម្រាប់មណ្ឌលប្រឡងនៅខេត្តផ្សេងៗទៀត៕
ចុចអានអត្ថបទ៖