មក​ដល់​កម្ពុជា​ភ្លាម Taew Natapohn សម្ដែង​ជាមួយ​តារា​កម្ពុជា​ភ្លែត! (វីដេអូ)

  • 2017-07-11 09:42:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ថៃ​ Taew Natapohn បាន​មក​ដល់​ប្រទេស​កម្ពុជា​ ដើម្បី​​ចូល​រួម​អបអរ​​ពិធី​គម្រប់​ខួប​២​ឆ្នាំ​របស់​ស្ថានីយ​ទូរទស្សន៍ PNN នឹង​បាន​សម្ដែង​ជាមួយ​តារា​កម្ពុជា​ផង​ដែរ។

តារា​សម្ដែង Taew បាន​បង្ហាញ​ខ្លួន​យ៉ាង​ពិសេស​អំឡុង​ពេល​​លោក ឌីឌី ច្រៀង​ចម្រៀង​ក្នុង​សាច់​រឿង​ "ព្រះ​ម៉ែ​នាគរាជ" ដែល​សាច់​រឿង​ល្បី​ចុង​ក្រោយ​​បំផុត​របស់​នាង។

ក្នុង​ការ​មក​ដល់​ប្រទេស​កម្ពុជា​លើក​ដំបូង​នេះ​ Taew បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ខ្លះៗ​ចំពោះ​ កម្ពុជា ក៏​ដូចជា​អ្នក​គាំទ្រ​របស់​នាង​នៅ​ទី​នេះ​ផង​ដែរ។ នាង​និយាយ​ថា នាង​រំភើប​ដែល​បាន​មក​ដល់​កម្ពុជា​ ព្រម​ទាំង​ជាពិសេស​ពេល​មក​ដល់​ព្រលាន​យន្តហោះ​​មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចាំ​ទទួល​ ​ធ្វើ​ឲ្យ​នាង​សប្បាយ​ចិត្ត​ក្នុង​ការ​មក​ដល់​លើក​នេះ៕

​​

អត្ថបទ៖ Samedy