Jennifer Lopez និង​ អតីតស្វាមី នៅតែ​ស្និទ្ធស្នាល​ក្នុង MV ថ្មី

  • 2017-07-13 10:12:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​ត្បិត​បាន​ចែក​ផ្លូវ​គ្នា​ហើយ​ក្ដី​ តែ​តារា​ចម្រៀង​ Jennifer Lopez និង​ស្វាមី​នៅ​តែ​រក្សា​ចំណង​មិត្តភាព​ជាមួយ​គ្នា​ដដែល។

តួ​យ៉ាង​ដូចជា​នៅ​ក្នុង​បទ​ថ្មី​របស់​នាង​ជា​ភាសា​អេស្ប៉ាញ​ ដែល​មាន​ចំណងជើង​ថា​ "Ni Tú Ni Yo” ក៏​មាន​ការ​ចូលរួម​សហការ​ជាមួយ​លោក​ Marc Anthony អតីត​ស្វាមី​របស់​ J.Lo ដែល​បាន​លែងលះ​គ្នា​តាំង​ពី​ឆ្នាំ​ ២០១៤ ដែរ។ បើ​មើល​តាម​សកម្មភាព​សម្ដែង​អតីតគូស្នេហ៍​ទាំង ២ ធ្វើ​បាន​ល្អណាស់ ពួកគេនៅតែស្និទ្ធស្នាល​ជា​ហេតុ​ធ្វើ​ឲ្យ​បទវីដេអូ​កាន់​តែ​ល្អមើល។

បទ​មួយ​នេះ​ដែរ​ បក​ជា​ភាសា​អង់គ្លេស​មាន​ន័យ​ថា​ "Neither You nor I” បកស្រាយ​ដោយ​តារា​ចម្រៀង​អាមេរិក​ J.Lo និង​ ក្រុម​ចម្រៀង​ Gente de Zona៕

ចង់​ដឹង​ពីរោះ​ និង​ប្លែក​យ៉ាង​ណា​សូម​ទស្សនា​វីដេអូ​ចម្រៀង​ខាង​ក្រោម៖

ចុចអាន៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ យី សុធារី