គួរពន្លត់ម៉ាស៊ីនពេលឈប់ស្តុបអត់?

  • 2017-07-13 23:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ជំនឿ​តៗ​គ្នា​មួយ​លើក​ឡើង​ថា​ការ​ពន្លត់​ម៉ាស៊ីន​​រថយន្ត​ ឬ ម៉ូតូ​ពេល​ឈប់​​រង់ចាំ​ភ្លើង​ស្តុប​ជា​វិធី​សាស្ត្រ​មួយ​អាច​ជួយ​សន្សំ​សំចៃ​ប្រេង​ឥន្ធនៈ​បាន​មួយ​កម្រិត។

បើ​តាម​ការ​​លើក​ឡើង​របស់​លោក Tom Read ​​របស់​​ក្រុមហ៊ុន​រថយន្ត​ General Motors ឲ្យ​ដឹង​ថា​​ការ​ពន្លត់​ម៉ាស៊ីន​ពេល​ឈប់​ស្តុប​​រយៈ​ពេល​យូរ​ពិត​ជា​អាច​សន្សំសំចៃ​ប្រេង​ឥន្ធនៈ​មែន។ ប៉ុន្តែ​បើ​ពន្លត់​ម៉ាស៊ីន​​ពេល​ឈប់​រង់ចាំ​ស្តុប​ត្រឹម​តែ​មួយ​​រយៈ​ខ្លី​​​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ។

អ្នក​ជំនាញ​រូប​នេះ​បញ្ជាក់​ថា​បើ​ឈប់​ស្ដុប​នៅ​រយៈពេល​លើស​ពី ១ ឬ ២ នាទី សឹម​ពន្លត់​ម៉ាស៊ីន។ ចំពោះ​ការ​ឈប់​រយៈ​ពេល​ខ្លី​ (ប្រហែល ១០ – ១៥ វិនាទី) មិន​ចាំ​បាច់​ពន្លត់​ម៉ាស៊ីន​នោះ​ទេ ព្រោះ​មិនអាចសន្សំសំចៃប្រេងឥន្ធនៈបានច្រើន ហើយការ​ធ្វើ​ដូច​នេះ​ញឹកញាប់​ពេក​ធ្វើ​ឲ្យ​ប្រព័ន្ធ​បញ្ឆេះ​របស់​អ្នក​ឆាប់​ខូច​មុន​អាយុ​កាល​កំណត់”។

បច្ចុប្បន្ន​នេះ​នៅ​លើ​រថយន្ត​ និង ម៉ូតូ​ស៊េរី​ថ្មីៗ​ភាគ​ច្រើន​មាន​បំពាក់​ប្រព័ន្ធ​ឆ្លាត​វៃ​ដែល​អាច​ពន្លត់​ម៉ាស៊ីន​បាន​ដោយ​ស្វ័យប្រវត្តិ​ពេល​​យានយន្ត​​នៅ​នឹង​ថ្កល់​ក្នុង​​រយៈពេល​ណា​មួយ​ដែល​ប្រព័ន្ធ​បាន​កំណត់ ហើយ​មាន​ការ​អះអាង​ថា​បច្ចេកវិទ្យា​នេះ​អាច​សន្សំសំចៃ​ថាមពល​បាន​មួយ​កម្រិត។ ប៉ុន្តែ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​នេះ​មិន​ប៉ះពាល់​ដល់​ប្រព័ន្ធ​បញ្ឆេះ​នោះ​ទេ ព្រោះ​គ្រាន់​តែ​ជាន់ ឬ មួលហ្គែរ​ម៉ាស៊ីន​នឹង​ដំណើរ​ការ​ឡើង​វិញ ដោយ​មិន​បាច់​​មួល​សោ​បញ្ឆេះ​ជា​ថ្មី៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអាន៖

ប្រភព៖ CarandDriver   ប្រែ​សម្រួល៖ សុខហេង