តួអង្គ Spider-Man ថ្មី កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយដៃគូសម្ដែង?
- 2017-07-14 03:13:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួអង្គ Spider-Man ថ្មី កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយដៃគូសម្ដែង?
ចន្លោះមិនឃើញ
ពួកគេគ្រាន់តែជាមិត្តភក្តិប៉ុណ្ណោះនៅក្នុងសាច់រឿង Spider-Man: Homecoming ប៉ុន្តែពេលនេះតួអង្គទាំងពីរតារាសម្ដែង Tom Holland និង Zendaya កំពុងតែទាក់ទងគ្នាជាសង្សារក្រៅសាច់រឿង នេះបើតាមប្រភពមួយរបស់ទស្សនាវដ្ដី PEOPLE។
ប្រភពនេះបញ្ជាក់ទៀតថា៖ "ពួកគេត្រូវបានគេប្រទះឃើញណាត់ជួបគ្នា អំឡុងពេលថតរឿង Spider-Man ហើយពួកគេបានព្យាយាមលាក់បាំងរឿងនេះឲ្យអ្នកដទៃដឹង ប៉ុន្តែអ្នកទាំងពីរបានទៅដើរលេង ហើយព្រមទាំងចំណាយពេលវេលាជាមួយគ្នាជាច្រើនពេក ដែលធ្វើឲ្យរឿងនេះលាក់មិនជិត"។
ជាក់ស្ដែង កាលពីថ្ងៃទី៧ខែកក្កដាដែលជាថ្ងៃចាប់ដាក់បញ្ចាំងរឿង Spider-Man តារាសម្ដែងវ័យ ២១ឆ្នាំ Tom Holland ប្រាប់ទស្សនាវដ្ដី PEOPLE អំពីវិធីដែលដៃគូសម្ដែង Zendaya វ័យ ២០ឆ្នាំបានជួយខ្លួនអំពីរបៀបរស់នៅពេលកំពុងតែល្បីល្បាញ។
Tom Holland បាននិយាយដូច្នេះថា៖ "ពួកយើងដូចជាមិត្តភក្តិដ៏ល្អបំផុតនឹងគ្នា នាងគឺពិតជាមនុស្សល្អខ្លាំងណាស់។ ខ្ញុំធ្លាប់បារម្ភពីរបៀបត្រូវរស់នៅពេលកំពុងតែល្បីខ្លាំង ប៉ុន្តែ Zendaya គឺល្បីខ្លាំងស្រាប់ទៅហើយ ហើយព្រមទាំងធ្លាប់ឆ្លងកាត់រឿងនេះទៀត អីចឹងហើយទើបខ្ញុំបានសួរទៅនាងថា តើខ្ញុំត្រូវគ្រប់គ្រងខ្លួនឯងពេលល្បីឈ្មោះយ៉ាងណាទៅ? ខ្ញុំពិតជាសប្បាយចិត្តដែលមានមិត្តភក្តិដូចនាង"។
ដោយសារតែពួកគេជាមិត្តជិតស្និទ្ធស្រាប់ទៅហើយដូចនេះទើប ទំនាក់ទំនងគេរបស់ពួកគេកាន់តែផ្អែមល្ហែមជាងមុន រហូតក្លាយជាទំនាក់ទំនងស្នេហា។
តារាសម្ដែង Zendaya គឺជាតារា Disney ដែលបានបង្ហាញខ្លួននៅប៉ុស្តិ៍ Dinsey Channel សម្រាប់រឿង "K.C Undercover" ចំណែកឯ Tom Holland បានបង្ហាញខ្លួនលើកដំបូងនៅក្នុងរឿង "Billy Elliot the Musical" កាលពីឆ្នាំ ២០០៨។
នេះមិនមែនជាលើទីមួយទេដែលតួអង្គក្នុងរឿង Spider-Man ទាក់ទងគ្នាក្រៅសាច់រឿងបន្ទាប់ពីសម្ដែងជាមួយគ្នា តួយ៉ាងតួអង្គ Spider-Man ចាស់ៗ Tobey Maguire និង Andrew Garfield សុទ្ធតែបានទាក់ទងជាមួយនឹងតួអង្គឯកស្រីដែលសម្ដែងជាមួយគ្នាគឺ Kristen Dunst និង Emma Stone ផងដែរ៕
ចុចអានអត្ថបទ៖
Jennifer Lopez និង អតីតស្វាមី នៅតែស្និទ្ធស្នាលក្នុង MV ថ្មី
តក់ស្លុត! អ្នកគាំទ្រ EXO នៅកូរ៉េខាងជើង សុខចិត្តប្រថុយជីវិតដោយសារតែរឿងមួយ
តារាថៃ ១០រូបនេះ មានសាច់ដុំទ្រូងស្អាតជាងគេបំផុតប្រចាំប្រទេស