Harry Style ប៉ះ​​ព្រះអង្គ​ម្ចាស់ Harry នៅកម្រាលព្រំក្រហម ថ្ងៃ​សម្ពោធ​រឿង​ថ្មី ​(វីដេអូ)

  • 2017-07-14 07:55:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​នេះ​សមាជិក​ក្រុម​ចម្រៀង One Direction និង​តារា​សម្ដែង​ Harry Style បាន​បង្ហាញ​ខ្លួន​លើ​កម្រាល​ព្រំ​ក្រហម​ជាមួយ​​រឿង​ដំបូង​ដែល​ខ្លួន​ចូល​រួម​សម្ដែង​ "Dunkirk”។

Harry Style ត្រូវ​បាន​ចូល​រួម​ដោយ​តារា​សម្ដែង​ល្បី​ៗ​ ដូច​ជា Tom Hardy, Cillian Murphy ព្រម​ទាំង​ព្រះ​អង្គ​ម្ចាស់​ Harry ទៀត​ផង។ ការ​សម្ពោធ​រឿង "Dunkirk” នេះ​ធ្វើ​ទៅ​នៅ Odeon cinema ដែល​មាន​ទី​តាំង​នៅ​ Leicester Spaure ទីក្រុង​ឡុង។

Harry Style
ព្រះ​អង្គ​ម្ចាស់​ Prince Harry
តារា​សម្ដែង Tom Hardy
តារា​សម្ដែង​ Cillian Murphy

តារា​ចម្រៀង​វ័យ​២៣​ឆ្នាំ​រូប​នេះ​ បាន​​សម្លៀក​​បំពាក់​យ៉ាង​សម​រម្យ​ មើល​ទៅ​សង្ហា​ប្លែក​ មិន​ខុស​ពី​តារា​សម្ដែង Tom Hardy វ័យ​៣៩​ឆ្នាំ ​​និង​ Cillian Murphy វ័យ​ ៤១​ឆ្នាំ​ សុទ្ធ​តែ​សង្ហា​មិន​ចាញ់​គ្នា។

សាច់​រឿង​ "Dunkirk” គឺ​និយាយ​អំពី​សមរភូមិ​សង្គ្រាម​លោក​លើក​ទី​២​មួយ​ កើត​ឡើង​នៅ​ឆ្នេរ​ Dunkirk ឆ្នាំ​ ១៩៤០ ដែល​ទាហានអង់គ្លេស​ ​បារាំង ​និង បែលហ្សិក​ចំនួន​ ៣៣៨ ០០០នាក់​ ត្រូវ​បាន​ជម្លៀស​ចេញ​នៅ​ក្នុង​ប្រតិបត្តិការ “Dynamo"។

ហើយ​នៅ​ក្នុង​ថ្ងៃ​នោះ​ទេ​ ព្រះ​អង្គ​ម្ចាស់​ Prince Harry បាន​នាំ​យក​នូវ​អតីត​កង​ទ័ព​ជំនាន់​សង្គ្រាម​លោក​លើក​ទី​២​ មក​កម្រាល​ព្រំ​ក្រហម​នេះ​ផង​ដែរ។

រឿង​នេះ​នឹង​ចាប់​ដាក់​បញ្ចាំង​ទូទាំង​ពិភពលោក​នៅ​ថ្ងៃ​ទី​២០​ ខែ​ កក្កដា ​នេះ​ហើយ៕

តារា​សម្ដែង ​និង​អ្នក​ដឹក​នាំ​រឿង "Dunkirk"

នេះ​ជា​ Trailer សម្រាប់​រឿង​ "Dunkirk"៖

ចុច​អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម