តារា​ស្រី​​ហូលីវូដ​ទាំង​១០​នេះ​ត្រូវ​គេ​ចាត់​ទុក​ថា​ ជា​តារា​ស្រី​ដែល​ត្រូវ​គេ​ស្អប់​ខ្លាំង​ជាង​គេ!

  • 2017-07-15 05:04:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​ទាំង​១០​រូប​​នេះ​គឺ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​បណ្តា​តារា​ស្រី​ដែល​ត្រូវ​គេ​ស្អប់​ខ្លាំង​ជាង​គេ​ដោយ​សារ​តែ​បញ្ហា​ទាក់​ទង​ជាមួយ​រឿង​ផ្ទាល់​ខ្លួន ក៏​ដូច​ជា​ភាព​មិន​យក​ចិត្ត​ទុក​ដាក់​របស់​ពួក​គេ​ជា​ដើម។

ជា​ធម្មតា​នៅ​ហូលីវូដ​រឿង​មិន​ល្អ​តែ​បន្តិច​ក៏​អាច​ក្លាយ​ជា​ធំ​បាន​ដែរ។ តារា​ល្បីៗ​នៅ​ហូលីវូដ​ជា​ច្រើន​អាច​ត្រូវ​គេ​ខឹង​ឫ​មិន​ពេញ​ចិត្ត​គ្រាន់​តែ​និយាយ​ពាក្យ​ពេចន៍​ខ្លះ​ដែល​គេ​មិន​ពេញ​ចិត្ត​ក្នុង​កម្មវិធី​សម្ភាសន៍​ផ្សេងៗ ឫ​ក៏​សម្ដែង​ក្នុង​រឿង​មិន​ល្អ​ ឫ​ក៏​មាន​រឿង​អាស្រូវ​ផ្ទាល់​ខ្លួន។​ ទោះ​បី​ជា​តារា​ទាំង​នេះ​ខ្លះ​សុទ្ធ​តែ​ជា​តារា​ល្បី​និង​មាន​ភាគ​ជោគជ័យ​ក្នុង​អាជីព​សិល្បៈ​ខ្លាំង​ ក៏​ពួក​គេ​នៅ​តែ​ស្ថិត​នៅ​ក្នុង​តារាង​តារា​ដែល​គេ​ស្អប់​ខ្លាំង​គ្រប់​សម័យ​កាល​ដែរ។

១០.​ Kristen Stewart

តារា​សម្ដែង​ Kristen Stewart ចាប់​ផ្តើម​ល្បី​ខ្លាំង​ក្នុង​រឿង "Twilight” ដែល​ជា​រឿង​មួយ​ដែល​ទទួល​បាន​ជោគ​ជ័យ​ខ្លាំង​នៅ​លើ​ Box Office។ ប៉ុន្ដែ​នាង​ត្រូវ​បាន​គេ​មិន​ពេញ​ចិត្ត​ខ្លាំង​នៅ​ពេល​ដែល​នាង​ក្បត់​សង្សារ​របស់​នាង​លោក Robert Pattinson ជាមួយ​នឹង​អ្នក​ដឹង​នាំ​រឿង "Snow White and the Huntsman” លោក Rupert Sanders។

៩. Julia Roberts

ទោះ​បី​ជា​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​អូស្ការ​និង​ជា​តារា​ម្នាក់​ដែល​ល្បី​ខ្លាំង​នៅ​ហូលីវូដ​ Julia Roberts។ ប៉ុន្ដែ​នៅ​ពេល​នេះ​នាង​លែង​ជា​តារា​ដែល​គេ​ពេញ​ចិត្ត​ហើយ បើ​យោង​ទៅ​តា​ម​សារព័ត៌មាន​ Cheat Sheet មាន​មនុស្ស​ជា​ច្រើន​និយាយ​ថា​ការ​សមត្ថភាព​សម្ដែង​របស់​នាង​ត្រូវ​គេ​លើក​តម្កើង​ហួស​ហេតុ។

៨. Jennifer Lopez

Jennifer Lopezចាប់​ផ្ដើម​អាជីព​ជា​អ្នក​រាំ​ រួច​ជា​តារា​ចម្រៀង​ រហូត​មក​ដល់​តារា​សម្ដែង​។ នាង​ត្រូវ​បាន​គេ​រិះ​គន់​ជា​ច្រើន​ចំពោះ​ចារឹក​ជា​តារា​ល្បី​របស់​នាង​ ដោយ​មិន​មាន​ភាព​ជិត​ស្និទ្ធ​ជាមួយ​អ្នក​គាំ​ទ្រ​ដូច​ មុន។

៧. Angelina Jolie

មិន​ខុស​ពី Julia Robert ប៉ុន្មាន​ទេ​ Angelina Jolie ក៏​ធ្លាប់​ត្រូវ​គេ​មិន​ពេញ​ចិត្ត​ដែរ​ដោយ​គិត​ថា​នាង​ត្រូវ​បាន​គេ​លើក​ដំ​កើង​ហួស​ហេតុ​ពេក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ នាង​ធ្លាប់​ត្រូវ​បាន​គេ​ខឹង​ដោយ​ចោទ​ថា នាង​គឺ​ជា​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​ស្នេហា​របស់​តារា​សម្ដែង Brad Pitt និង Jennifer Aniston បែក​បាក់។

​​៦. Gwyneth Paltrow

ដោយ​សារ​តែ​កែ​លែង​លះ​របស់​នាង​ជាមួយ​នឹង​សមាជិក​ក្រុម​ចម្រៀង​ Cold Play លោក Chris Martin តារា​សម្ដែង Gwyneth Paltrow ត្រូវ​បាន​មនុស្ស​ជា​ច្រើន​មិន​ពេញ​ចិត្ត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​ក៏​ធ្លាប់​មាន​អ្នក​មិន​ពេញ​ចិត្ត​នឹង​ចារឹក​លក្ខណៈ​សម្ដែង​របស់​នាង​តាំង​ពី​ដើម​មក​ម្ល៉េះ។

៥.​Anne Hathaway

មូលហេតុ​ដែល​ពាក់​ព័ន្ធ​​នឹង​រឿង​ដែល​​មនុស្ស​ជា​ច្រើន​មិន​ពេញ​ចិត្ត Anne Hathaway គឺ​ធ្វើ​ឲ្យ​អ្នក​ខ្លះ​ពិបាក​នឹង​យល់។ ប៉ុន្តែ​បើ​យោង​ទៅ​តាម​សារព័ត៌មាន Cheat Sheet មូលហេតុ​នេះ​បណ្ដាល​មក​ពី ចារឹក​របស់​នាង​សម្ដែង​ចេញ​មក​កាល​ពី​នាង​ជា​ពិធី​ករ​កម្មវិធី​ប្រគល់​ពាន​អូស្ការ​ជាមួយ​តារា​សម្ដែង​ James Franco។ នាង​ត្រូវ​បាន​គេ​និយាយ​ថា​ ពិត​ជា​ទម្រើស​ខ្លាំង។

៤. Megan Fox

អតីត​តួ​ឯក​ស្រី​ក្នុង​រឿង "Transformer” ជា​តារា​ម្នាក់​ដែល​ទទួល​បាន​ការ​ពេញ​និយម​និង​ពេញ​ចិត្ត​ពី​អ្នក​មើល​ប្រុស​ៗ​ដោយ​សារ​តែ​រូប​សម្រស់​ដ៏​សិចស៊ី​របស់​នាង។ ក៏​ប៉ុន្តែ​ដោយ​សារ​តែ​ភាព​ចន្លោះ​ប្រហោង​ក្នុង​ការ​សម្ដែង​របស់​នាង​ បាន​ធ្វើ​ឲ្យ​អ្នក​ចូល​ចិត្ត​មើល​រឿង​ជា​ច្រើន​មិន​ពេញ​ចិត្ត​នាង​ទាល់​តែ​សោះ។

៣. Amanda Bynes

នាង​ធ្លាប់​ជា​តារា​សំណប់​របស់​ អ្នក​ទស្សនា​វ័យ​ក្មេងៗ។ ក៏​ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ Amanda មាន​បញ្ហា​ជា​ច្រើន​ទាក់​ទង​នឹង​ផ្លូវ​ចិត្ត ធ្វើ​សកម្មភាព​ប្លែក​ៗ​ ក៏​ដូច​ជា​ប្រើ​ប្រាស់​គ្រឿង​ញៀន ព្រម​ទាំង​បង្ក​បញ្ហា​ជា​ច្រើន​ដែល​ធ្វើ​អ្នក​គាំទ្រ​នាង​ លែង​ខ្វល់​ពី​នាង។

២. Lindsay Lohan

មិន​ខុស​ពី Amanda ប៉ុន្មាន​ទេ Lindsey គឺ​ជា​តារា​ម្នាក់​ដែល​ល្បី​តាំង​ពី​វ័យ​ក្មេង​ ប៉ុន្តែ​ជីវិត​របស់​នាង​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ទាំង​ស្រុង​នៅ​ពេល​នាង​ពេញ​វ័យ។ នៅ​មួយ​ទសវត្ស​ចុង​ក្រោយ​នេះ​គេ​តែង​តែ​ឮ​ព័ត៌មាន​មិន​ល្អ​ពី​នាង ហើយ​នាង​ក៏​បាន​ចូល​រួម​សម្ដែង​រឿង​ខ្លះ​ៗ​ប៉ុន្តែ​សុទ្ធ​តែ​បរាជ័យ។

១.​ Katherine Heigl

ខណៈ​ពេល​កំពុង​តែ​ថត​រឿង "Knocked Up” និង "Gray's Anatomy” តារា​សម្ដែង Katherine Heigl ត្រូវ​បាន​គេ​និយាយ​​ពាក្យ​ចចាមអារ៉ាម​ពី​នាង​ថា ជា​តារា​ស្រី​មិន​ល្អ​ហើយ​ធ្វើ​ឲ្យ​គេ​មាន​ភាព​លំបាក​ធ្វើ​ការ​ជាមួយ​នឹង​នាង​ខ្លាំង។ ទោះ​បី​ជា​នាង​ខិត​ខំ​កែ​ខ្លួន​ជា​ច្រើន ប៉ុន្តែ​ទស្សនិកជន​របស់​ហូលីវូដ​គឺ​មិន​សូវ​ខ្វល់​នឹង​នាង​ទៀត​ឡើយ៕

ចុច​អាន​អត្ថបទ៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ