អស្ចារ្យណាស់! គ្រាន់តែរូបភាព និង MV Teaser របស់ EXO ចេញមក​ភ្លាមកក្រើកតែម្ដង

  • 2017-07-17 02:32:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​ដែល​តែង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​អ្នក​គាំទ្រ​នៅ​ជុំវិញ​ពិភពលោក​ ក្រុម​ EXO នឹង​វិល​មក​សាជាថ្មី​ជាមួយ​អាល់ប៊ុម​ថ្មី​សន្លាង​ប្រចាំ​ឆ្នាំ​ ២០១៧។

មុន​ចេញ​វីដេអូ​បទ​ចម្រៀង​ជា​ផ្លូវ​ការ​ ផលិតកម្ម​ SM បាន​បង្ហាញ​ Teaser រូបភាព​ និង​វីដេអូ​ របស់​សមាជិក​ក្រុម​ក្នុង​មួយ​ថ្ងៃ​ម្នាក់​ ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី​ ០៩​ ខែ​កក្កដា​ ដោយ​សមាជិក​ដែល​ត្រូវ​បង្ហាញ​មុខ​មុន​គេ​ គឺ​ Kai បន្ទាប់មក​ Baekhyun, Chanyeol, Sehun, Suho, Xiumin, Chen, និង​ចុង​ក្រោយ​ D.O។

អាល់ប៊ុម​ថ្មី​ទី​ ៤​នេះ ​មាន​ចំណង​ជើង​ថា​ "The War” ក្នុង​នោះ​មាន​បទ​ចម្រៀង​រួម​មាន៖ “Ko Ko Bop”, “The Eve”, “What U Do?”, Forever”, “Diamond”, “Touch It”, “Chill”, “Walk on Memories” និង​ “Going Crazy”។ នៅ​ថ្ងៃ​ទី​ ១៨​ ស្អែក​នេះ​ វេលា​ម៉ោង​ ៦ល្ងាច​ (ម៉ោង​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​) ប៉ុន្តែ​ពាក់កណ្ដាល​យប់​នេះ​ វីដេអូ​ចម្រៀង​ថ្មី​របស់​ក្រុម​នឹង​ចេញ​ជា​ Teaser៕

ខាងក្រោម​ជា​ Teaser វីដេអូ​របស់​សមាជិក​ម្នាក់ៗ​ ក្នុង​អាល់ប៊ុម "The War"៖

#Kai

#Baekhyun

#Chanyeol

#Sehun

#Suho

#Xiumin

#Chen

#D.O

ចុចអាន៖

អត្ថបទ៖ យី សុធារី