កសិករនាំគ្នាស្ទូងស្រូវ​កណ្ដាល​ផ្លូវ ធ្វើឲ្យអាជ្ញាធរភ្លឺភ្នែក

  • 2017-07-17 07:57:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • អ្នក​ភូមិ​​មាន​គ្នា​ប្រមាណ​ជាង ៣០​នាក់​ទៅ​ស្ទូង​ស្រូវ​កណ្ដាល​ផ្លូវ
  • ផ្លូវ​ក្រហូង​មាន​ទឹក​ដក់​ធ្វើ​ឲ្យ​ពិបាក​ធ្វើ​ដំណើរ
  • ជា​សារ​ផ្ញើ​​ទៅ​អាជ្ញាធរ​ឲ្យ​ចុះ​ជួល​ជុល

អ្នក​​ភូមិ​ក្នុង​ខេត្ត Isaan ប្រទេស​ថៃ ​បាន​​នាំ​គ្នា​ក្រោក​ពី​ព្រលឹម​ទៅ​ស្ទូង​ស្រូវ​កណ្ដាល​ថ្នល់​កំពុង​ដក់​ទឹក​ ដើម្បី​តវ៉ា​​នឹង​អាជ្ញាធរ​​ដែល​មិន​​អើពើ​ជួយ​​ជួស​ជុល​​ផ្លូវ​​ធ្វើ​ដំណើរ​កំពុង​ខូច​ខាត​។

អ្នក​ភូមិ​ម្នាក់​បាន​អះអាង​ថា ​ពួក​គេ​ធ្វើ​បែប​នេះ គឺ​ដោយ​សារ​​ឆ្អែត​ចិត្ត​​នឹង​ផ្លូវ​លំ​​ពោរពេញ​ទៅ​ដោយ​ភក់ ទឹក​ដក់​កណ្ដាល​ផ្លូវ​ដ៏​ពិបាក​​ធ្វើ​ដំណើរ។ ប្រភព​ដ​ដែល​បន្ត​ថា ​ភូមិ​​ជា​ច្រើន​បាន​ប្រើ​ផ្លូវ​នេះ ពួក​គេ​​​មាន​ភាព​លំបាក​ច្រើន ជា​ពិសេស​រដូវ​វស្សា។ ​ផ្លូវ​ប្រវែង​​ជាង ៣​គីឡូម៉ែត្រ​នេះ​ មាន​រណ្ដៅ​​ជម្រៅ​ជាង​ ៣០​សង់ទីម៉ែត្រ បង្ក​ឡើង​ដោយ​​សារ​ទឹក​ភ្លៀង ហើយ​ខែ​រាំង​វិញ ​គឺ​ដី​ហុយ​ខ្លាំង។

អ្នក​ភូមិ​បាន​​ស្នើ​អាជ្ញាធរ​ឲ្យ​ជួសជុល​ផ្លូវ​​ជា​ច្រើន​លើក ​ច្រើន​សារ​ តែ​ត្រូវ​ថ្នាក់​លើ​​ថា​ ពុំ​មាន​ថវិកា​គ្រប់​គ្រាន់ ​ហើយ​​ការ​ធ្វើ​លើក​​នេះ​ គឺ​ជា​សារ​មួយ​រៀប​រាប់​ពី​ផល​លំបាក​អ្នក​ភូមិ។

​ការ​​ធ្វើ​សកម្មភាព​ប្លែក​ៗ​នៅ​តាម​ដង​ផ្លូវ​ដក់​ទឹក​ក្នុង​ប្រទេស​ថៃ ​គេ​តែង​តែ​សង្កេត​ឃើញ​កើត​មាន​​ជា​បន្ត​បន្ទាប់​នា​រដូវ​វស្សា​ដូច​ជា ស្ត្រី​ស្លៀក​ពាក់​សិចស៊ី ​ងូត​ទឹក​កខ្វក់​តាម​ថ្លុក​លើ​​ផ្លូវ​ជា​ដើម ហើយ​ក៏​មាន​អាជ្ញាធរ​មក​ជួស​ជុល​ផង​ដែរ៕

ចុចអាន៖

ប្រភព៖ Khaosod English   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី