មក​ជួប​តួអង្គ Doctor ថ្មី ដែល​ជា​​ស្រី​លើក​ដំបូង​​សម្រាប់​រឿង​ភាគ​ដ៏​ល្បី​​ "Doctor Who”

  • 2017-07-18 02:02:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះ​ប៉ុស្តិ៍​ទូរទស្សន៍ BBC បាន​ប្រកាស​ថា​តារា​សម្ដែង​ Jodie Whittaker នឹង​សម្ដែង​ជា​តួ​ Doctor ទី​១៣​សម្រាប់​ខ្សែ​រឿង​ដ៏​ល្បី​មួយ​នេះ ជំនួស​ដំណែង​ឲ្យ​លោក​ Peter Capaldi ដែល​បាន​ចាក​ចេញ​ពី​ខ្សែ​រឿង​នេះ​​កាល​ពី​​រដូវ​បុណ្យ​គ្រីស្តម៉ាស។

អ្នក​សរសេរ​សាច់​រឿង​និង​ផលិតករ​ថ្មី​លោក​ Chris Chibnall ដែល​ជំនួស​លោក Steven Moffat បាន​រៀប​ចំ​សាច់​រឿង​សារ​ជា​ថ្មី​និង​គំនិត​ប្លែក​មួយ​ដោយ​បាន​ជ្រើស​រើស​តួអង្គ​​ Doctor ជា​ស្រី​លើក​ដំបូង​សម្រាប់​តួអង្គ​ដែល​ល្បី​ខ្លាំង​មិន​ធម្មតា​មួយ​នេះ។

តារា​សម្ដែង​វ័យ​ ៣៥​ឆ្នាំ​លោក​ស្រី Whittaker ធ្លាប់​សម្ដែង​ក្នុង​រឿង​ល្បីៗ​ ដូច​ជា​ "St Trinian's, Good, St Trinian's 2” និង​រឿង "Attack the Block”។ ក្រៅ​ពី​នេះ​នាង​ក៏​ធ្លាប់​បង្ហាញ​ខ្លួន​នៅ​ក្នុង​រឿង​ភាគ​ទូរទស្សន៍​ល្បី​ៗ​ដូច​ជា​ "Tess of the D'Urbervilles”,”Wired”, “Return to Cranford”, “Marchlands”, “Black Mirror”, “Broadchurch”, “The Assets” និង "Trust Me” ជា​ដើម។

Jodie Whittaker បាន​និយាយ​ថា​ខ្លួន​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ចំពោះ​ឱកាស​ដែល​បាន​សម្ដែង​ជា​តួអង្គ​នេះ​ និង​ក៏​ជា​កិត្តិយស​មួយ​របស់​នាង​ផង​ដែរ។

នេះ​គឺ​ជា​រដូវ​កាល​ទី​១១​ហើយ​សម្រាប់​ខ្សែ​រឿង "Doctor Who” នេះ​ដែល​ចាប់​ផ្តើម​បញ្ចាំង​នៅ​ប៉ុស្តិ៍​ទូរទស្សន៍ BBC America កាល​ពី​ឆ្នាំ​ ២០០៥៕

នេះ​ជា​វីដេអូ​ណែនាំ​ Doctor ទី​១៣​សម្រាប់​រឿង​ភាគ "Doctor Who”៖

ចុច​អាន​អត្ថបទ៖

ប្រភព៖ Comingsoon   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម