មក​មើល​ Trailer ថ្មី​រឿង "A Wrinkle in Time” ដែល​ចូល​រួម​សម្ដែង​ដោយ​ Oprah Winfrey (វីដេអូ)

  • 2017-07-17 23:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិត​កម្ម​ Walt Dinsey Studio បាន​បញ្ចេញ​ Trailer សម្រាប់​រឿង​"A Wrinkle in Time” ដែល​ជា​ភាព​យន្ត​ថ្មី​មួយ​ដកស្រង់​ពី​ប្រលោម​លោក​ដ៏​ល្បី​មួយ។​

Oprah Winfrey នៅ​ក្នុង​រឿង​ "A Wrinkle in Time"

នៅ​ក្នុង​ភាព​យន្ត​ថ្មី​របស់ Dinsey មួយ​នេះ​គឺ​បាន​ចូល​រួម​សម្ដែង​ដោយ​តារា​ល្បីៗ​ជា​ច្រើន​រូប​ដូច​ជា​ Oprah Winfrey សម្ដែង​ជា​តួ Mrs, Which, Resse Witherspoon សម្ដែង​ជា​តួ Mrs. Whatsit, Mindy Kaling សម្ដែង​ជា​តួ Mrs. Who, Chris Pine សម្ដែង​ជា​តួ​ Mr. Murry, Gugu Mbatha-Raw សម្ដែង​ជា​តួ​ Mrs. Murry, Zach Galifianakis សម្ដែង​ជា​តួ​ The Happy Medium, Michael Pena សម្ដែង​ជា​តួ Red, Andre Holland សម្ដែង​ជា​តួ​ Principal Jenkins, Levi Miller សម្ដែង​ជា​តួ​អង្គ Calvin, Deric McCabe សម្ដែង​ជា​តួ Charles Wallace និង​ Storm Reid ជា​តួអង្គ​ដ៏​ល្បី​មួយ​រូប​​គឺ​ Meg Murry។

ភាព​យន្ត​នេះ​នឹង​បង្ហាញ​ពី​ដំណើរ​រឿង​ក្នុង​រឿង​ប្រលោម​លោក​ដ៏​ល្បី​របស់​អ្នក​ស្រី​ Madeleine L'Engle និយាយ​អំពី​ដំណើរ​ផ្សេង​ព្រេង​របស់​ Meg Murry និង​បង​ប្រុស​ Charles Wallace ជាមួយ​នឹង​មិត្តភ័ក្ដិ​ម្នាក់​ឈ្មោះ Calvin ទៅ​កាន់​ពិភព​ថ្មី​មួយ​ក្នុង​គោល​បំណង​ស្វែង​រក​ឪពុក​គេ។​

រឿង​ប្រលោម​លោក​នេះ​ត្រូវ​បាន​បោះពុម្ព​កាល​ពី​ឆ្នាំ ១៩៦២ ដែល​លក់​បាន​២៣លាន​ក្បាល​ទូទាំង​ពិភពលោក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​រឿង​នេះ​បាន​ឈ្នះ​ពាន​រង្វាន់ Newbery Prize នៅ​ឆ្នាំ ១៩៦២​ និង​បាន​ប្រែ​សម្រួល​ដល់​ទៅ ៣៥​ភាសា​ឯ​ណោះ។

Poster ផ្លូវ​ការ​សម្រាប់​រឿង "A Wrinkle in Time"

រឿង​នេះ​នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​៩​ខែ​មិនា​ឆ្នាំ២០១៨ នៅ​សហរដ្ឋ​អាមេរិក៕

តោះ! មក​មើល​ Trailer ទាំង​អស់​គ្នា៖

ចុច​អាន​អត្ថបទ៖

ប្រភព៖ Comingsoon   ប្រែ​សម្រួល៖ ធារ៉ូ