ញាក់​សាច់​! អង់គ្លេសមាន​សេវា​ជួល​ Rolls-Royce ជិះ​មួយ​ម៉ោង ២១៥ ដុល្លារ

  • 2017-07-18 02:28:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​​លក់​រថយន្ត​ HR Owen ​ដែល​មាន​ទីតាំង​នៅ​​​ភាគ​ខាង​លិច​ទីក្រុង​ឡុងដុង​មាន​បង្កើត​សេវាកម្ម​ដ៏​អស្ចារ្យ​មួយ​គឺ​​មាន​រថយន្ត​កំពូល​ៗ​តម្លៃ​ថ្លៃ​ៗដើម្បី​ឲ្យ​អភិជន​ជួល​ដើម្បី​ជិះ។

ក្រុមហ៊ុន​ខាង​លើ​មាន​រថយន្ត​កំពូលៗ​ដូច​ជា​ម៉ាក​ Rolls-Royce, Lamborghini, Bentley, Ferrari, Aston Martin និង Range Rover ជា​ដើម ដោយ​មាន​ជួល​គិត​កម្រៃ​​ជា​ម៉ោង, ថ្ងៃ និង គិត​ជា​សប្ដាហ៍។ ចំពោះ​រថយន្ត​ Rolls-Royce ម៉ូដែល Phantom មាន​គិត​ជា​ ២១៥ ដុល្លារ​ក្នុង​មួយ​ម៉ោង និង ប្រចាំ​ថ្ងៃ​រយៈ​ពេល​ ៨ ម៉ោង​គិត​កម្រៃ ១ ៥៦០ ដុល្លារ។

ដោយ​ឡែក​ចំពោះ​រថយន្ត​ Lamborghini Huracan Spyder កម្លាំង ៦១០ សេះ​វិញ​មាន​គិត​ជា​​មួយ​ថ្ងៃ​ ២៤ ម៉ោង​តម្លៃ​ ១ ៣០០ ដុល្លារ, ជួល​សម្រាប់​ជិះ​ថ្ងៃ​ចុង​សប្ដាហ៍ (សៅ៍​-អាទិត្យ) តម្លៃ​ ៤ ៥៨០ ដុល្លារ និង មួយ​សប្ដាហ៍​ពេញ​គិត​ថ្លៃ​ ៧ ២០០ ដុល្លារ។

​​​អ្វី​ដែល​អស្ចារ្យ​ជា​មួយ​រថយន្ត​​ដែល​ដាក់​ជួល​នេះ​គឺ សុទ្ធ​តែ​មាន​សភាព​ថ្មី​សន្លាង​ទាំង​អស់ ព្រោះ​មាន​​ច្បាប់​កំណត់​តឹងរ៉ឹង​មួយ​ដោយ​ពេល​ប្រើ​បាន​រយៈ​ពេល​ ៩ ខែ​ ឬ ជិះ​បាន​ ១៤ ៤០០ គ.ម រថយន្ត​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ហាង​​លក់​ដើម្បី​ដាក់​លក់ ហើយ​យក​រថយន្ត​ថ្មី​មក​ជំនួស៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអាន៖

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង