វីដេអូខ្លោចចិត្ត បងថ្លៃវាយ​ប្អូនថ្លៃ ព្រោះសម្រាល​បាន​កូនស្រី

  • 2017-07-19 01:48:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ស្ត្រី​ឥណ្ឌា​ត្រូវ​បងថ្លៃ និង​មិត្ត​ភ័ក្ដិ​បង​ថ្លៃ​វាយ ក្រោយ​សម្រាល​បាន​កូន​ស្រី
  • បង​ថ្លៃ​ទារ​បណ្ណាការ ១១ ០០០​ដុល្លារ
  • ជន​សង្ស័យ​ត្រូវ​អាជ្ញាធរ​ប្ដឹង​ចំនួន ២​​ករណី

ស្ត្រី​ជនជាតិ​ឥណ្ឌា​ម្នាក់​រស់​នៅ​ទីក្រុង Katalwi រដ្ឋ Punjab ​ត្រូវ​​បាន​បុរស​​ ២នាក់ ព្រួត​គ្នា​វាយ​យ៉ាង​ធ្ងន់ធ្ងរ ​បន្ទាប់​ពី​សម្រាល​បាន​កូន​ស្រី។

ស្ត្រី​ជន​រង​គ្រោះ​​មាន​​ឈ្មោះ Meena Kashyap អាយុ ៣៥​ឆ្នាំ ត្រូវ​បាន​បង​ថ្លៃ​វាយ​ ខណៈ​ពេល​មាន​​​ជម្លោះ​ថ្លៃ​បណ្ណាការ​។ តាម​​រយៈ​វីដេអូ គេ​ឃើញ​ស្ត្រី​សរសៃ​ខ្ចី​រូប​នេះ ​ស្រែក​​យំ​ទាំង​ឈឺ​ចាប់ ​ពេល​បុរស​ជា​បង​ថ្លៃ រួ​ម​នឹង​មិត្ត​គេ​ម្នាក់​ទៀត​ បាន​យក​ដំបង​​វាយ​កូន​គោល មក​វាយ​នាង​គ្មាន​មេត្តា។

តាម​សេចក្ដី​រាយការណ៍ ​បង​ថ្លៃ​រូប​នេះ ​បាន​ទាម​ទារ​ថ្លៃ​បណ្ណាការ​វិញ​ចំនួន ១១ ០០០​ដុល្លារ​ ចាប់​តាំង​ពី​នាង​កើត​បាន​កូន​ស្រី តែ​នាង​មិន​ឲ្យ រហូត​ដល់​ពេល​នេះ​ក៏​កើត​ជា​​ការ​វាយ​ដំ​តែ​ម្ដង។

​ក្រោយ​​កើត​ហេតុ​ អាជ្ញាធរ​ប្រចាំ​តំបន់​បាន​ដាក់​ពាក្យ​បណ្ដឹង​ចូល​បំពាន និង​ធ្វើ​ឲ្យ​របួស​ដោយ​ចេតនា ប្រឆាំង​នឹង​​ប្ដី​ស្ត្រី​រងគ្រោះ ​លោក Daljit Singh និង​បង​ថ្លៃ Kamaljeets រួម​ទាំង​​មិត្ត​ភ័ក្ដិ​បង​ថ្លៃ​ម្នាក់​ទៀត។ តាម​ប្រភព​ពី​ឪពុក​ស្ត្រី​រងគ្រោះ​បាន​អះអាង​ថា ​ពួក​គេ​បាន​រៀប​ការ​រយៈ​ពេល ២​ឆ្នាំ​ហើយ និង​មាន​កូន​ស្រី​ម្នាក់​ផង​ដែរ។

​តាម​ប្រពៃ​ណី​​ឥណ្ឌា ​ពេល​រៀប​ការ​ គ្រួសារ​កូន​ក្រមុំ គឺ​ជា​​អ្នក​ចេញ​ថ្លៃ​បណ្ណាការ​ដូច​ជា​ប្រាក់ ​គ្រឿង​អលង្ការ ឬ​​​រថយន្ត​ឲ្យ​ទៅ​គ្រួសារ​​ខាង​ប្ដី ដើម្បី​សន្សំ​ទុក​ធ្វើ​ផ្ទះ​ពេល​រៀប​ការ​រួច ដូច្នេះ​កូន​ស្រី​ធ្វើ​ឲ្យ​គ្រួសារ​ភាគ​ច្រើន​​មិន​ចង់​បាន​ឡើយ​៕

ចុចអាន៖

ប្រភព៖ Nexshark   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម