​ក្រុម ​U20 World Cup ​របស់​ជប៉ុន ​ចាប់​ផ្ដើម​កម្ដៅ​សាច់​ដុំ ​ត្រៀម​ធ្វើ​ស៊ី​ហ្វីលីពីន​

  • 2017-07-19 02:08:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម U 20 ​របស់​ជប៉ុន​ដែល​មក​ចូល​រួម​លេង​ពាន​រង្វាន់​ 2018 AFC U23 Championship ​បាន​ចាប់​ផ្ដើម​ហ្វឹកហាត់​នៅ​ទីលាន​អូឡាំពិក​កាល​ពី​ម្សិលមិញ​នេះ​ហើយ ​ដើម្បី​ត្រៀម​ខ្លួន​តតាំង​ជាមួយ​ក្រុម​ U23 ​ហ្វីលីពីន​នៅ​រសៀល​ម៉ោង ៣:៣០​នាទី​នេះ។

ជប៉ុន​មក​លេង​វគ្គ​ជម្រុះ​នេះ ​ហាក់​ដូចជា​បន្ថយ​ខ្លាំង​របស់​ខ្លួន​បន្តិច ដោយ​យក​ត្រឹម​កីឡាករ​លេង​នៅ U20 ​និង U21 ​ដែល​ទើប​តែ​បញ្ចប់​ការ​ប្រកួត​យុវជន​ World Cup ​ក្រោម​អាយុ​២០​ឆ្នាំ​មក​តែ​ប៉ុណ្ណោះ។ ហេតុដូច្នេះ​ហើយ ​បាន​ជា​លោក Uchiyama Atsushi ​គ្រូ​បង្វឹក​របស់​ក្រុម​ជប៉ុន ​បញ្ជាក់​កាល​ពី​ម្សិលមិញ​ថា ​អាច​នឹង​ពិបាក​យក​ឈ្នះ​ក្រុម​ផ្សេង ត្បិត​អី​ពួកគេ​នាំ​យក​សុទ្ធ​តែ​កីឡាករ​ល្អ​ៗ។

យ៉ាងណាមិញ ​លទ្ធផល​មិន​ទាន់​ដឹង​ច្បាស់ ព្រោះ​ការ​ប្រកួត​មិន​ទាន់​ចាប់​ផ្ដើម ​មាន​តែ​មើល​សកម្មភាព​ហ្វឹកហាត់​របស់​ក្រុម​ជប៉ុន​សិន ​ហើយ​អ៊ុត​មើល​លទ្ធផល​ប្រកួត​របស់​ពួកគេ​នៅ​រសៀល​នេះ៕

ចុចអានអត្ថបទបន្ដ៖

ល្ងាច​នេះ​ ម្ចាស់​ផ្ទះ​ U23 កម្ពុជា​​ប៉ះ​ជើង​ខ្លាំង​ U23 ចិន​ពាន​យុវជន​​អាស៊ី​

U23 ​ហ្វីលីពីន ​ភាគ​ច្រើន​យក​ពី​តាម​សាកល​វិទ្យាល័យ​នោះ ​ចាប់​ផ្ដើម​ហ្វឹកហាត់​នៅ​អូឡាំពិក

អត្ថបទ៖ មុន្នីរម្យ