Mourinho ចង់​ដើរ​តាម​គន្លង Ferguson និង​ចង់​នៅ Man Utd ឲ្យ​បាន​១៥​ឆ្នាំ​ទៀត

  • 2017-07-19 06:55:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Jose Mourinho ប្រាប់​ពី​បំណង​ប្រាថ្នា​​ចង់​នៅ​ដឹកនាំ​ Manchester United ឲ្យ​បាន​១៥​ឆ្នាំ​តទៅ​មុខ​ទៀត និង​ជឿជាក់​ថា​អាច​ដើរ​តាម​ដាន​របស់​ Alex Ferguson។

អ្នក​ចាត់​ការ​​ព័រទុយហ្គាល់​រូប​នេះ​បាន​មក​ដល់​ទឹក​ដី Old Trafford  កាល​ពី​រដូវ​កាល​មុន និង​បាន​ជួយ​ក្រុម​ឈ្នះ​​ពាន​៣ រួម​មាន Europa League, EFL Cup និង Community Shield ក្នុង​រដូវ​កាល​ដំបូង។

បុរស​វ័យ​៥៤​ឆ្នាំ​​​មាន​មហិច្ឆតា​ចង់​នៅ​ Man Utd ឲ្យ​បាន​យូរ ជា​ពិសេស​​ផ្ដោត​លើ​ការ​ឈ្នះ​ពាន។ និយាយ​ប្រាប់ ESPN FC លោក Mourinho ថា៖ "ខ្ញុំ​ត្រៀម​ខ្លួន​រួចរាល់​​សម្រាប់​ការងារ​នេះ។ ខ្ញុំ​ត្រៀម​រួចរាល់​សម្រាប់​១៥​ឆ្នាំ​ទៅ​មុខ​ទៀត​នៅ​ Old Trafford។ ខ្ញុំ​អាច​និយាយ​បាន​ថា វា​ពិត​ជា​ពិបាក ព្រោះ​​តែ​សម្ពាធ​​ជុំវិញ​ការងារ​របស់​ពួក​យើង។ អ្នក​គ្រប់គ្នា​តែង​ដាក់​សម្ពាធ​លើ​អ្នក​ចាត់ការ ដូច្នេះ​ពួក​យើង​ត្រូវ​ប្រឹង​​ធ្វើ​យ៉ាងណា​ដើម្បី​ឈ្នះ ប៉ុន្តែ​ការ​​ចង់​ឈ្នះ​ពាន​រាល់​ឆ្នាំ វា​ពិត​ជា​ពិបាក​ណាស់"។

​​​Mourinho បន្ថែម​ទៀត​ថា អាជីព​ដឹកនាំ​បែប Sir Alex​ គឺ​មាន​តែ​មួយ​គត់។ លោក​គិត​ថា​ពិបាក​ដើរ​តាម​ណាស់​ តែ​យ៉ាង​ណា​ចិត្ត​​នៅ​តែ​ចង់​ធ្វើ​តាម៕

ចុចអាន៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ