ភាពយន្ត​ហូលីវូដ ១រឿង ចំណាយ​អស់​ ២០០​លាន​ដុល្លារ​ តើ​ក្រុម​​ការ​ងារ​បាន​ម្នាក់​ប៉ុន្មាន?(វីដេអូ)

  • 2017-07-20 05:00:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​វិស័យ​ភាព​យន្ត​ហូលីវូដ​ ជា​ធម្មតា​គឺ​មិន​ខ្លាច​នឹង​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​ដើម្បី​ថត​ភាព​យន្ត​មួយ​រឿង​ៗ​នោះ​ទេ។ តួយ៉ាង​ភាព​យន្ត​ខ្លះ​ចំណាយ​លុយ​ដល់​ទៅ​ជាង​ ២០០​លាន​ដុល្លារ​ឯណោះ។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​បណ្ដា​អ្នក​ចាប់​អារម្មណ៍​លើ​វិស័យ​នេះ​តែង​តែ​ឆ្ងល់​ថា​​ បើ​សិន​ជា​ភាព​យន្ត​ចំណាយ​ដើម​ទុន​ យ៉ាង​ច្រើន​បែប​នេះ​តើ​ក្រុម​ការ​ងារ​អាច​រក​ចំណូល​បាន​ម្នាក់​ប៉ុន្មាន?

ជា​ធម្មតា​ចំពោះ​ការ​បែក​ចែក​ប្រាក់​ចំណូល​នេះ​គឺ​ធ្វើ​ឡើង​ទៅ​តាម​ឋានៈ​និង​តួនាទី​របស់​អ្នក​ទាក់​ទង ក្នុង​នោះ​មាន៖​

  • អ្នក​ដឹក​នាំ (Director) អាច​ទទួល​បាន​ ៤លាន​ដុល្លារ

  • ផលិតករ​នាយក​​ (Executive Producers) អាច​ទទួល​បាន ១.១​ដុល្លារ

  • ផលិតករ (Producers) អាច​ទទួល​បាន ១លានដុល្លារ

  • អ្នក​សរសេរ​សាច់​រឿង (Writers) អាច​ទទួល​បាន ជាង​៣លាន​ដុល្លារ

  • អ្នក​ចាត់​ចែង​ផ្នែក​ថត (Director of Photography) អាច​ទទួល​បាន ៩​សែន​ដុល្លារ

  • ផលិតករ​ការ​​រចនា​ (Production Designer) អាច​ទទួល​បាន​ ៧៧៩,៦៨៨ដុល្លារ

  • កវីនិពន្ធ​ (Editor) អាច​ទទួល​បាន ៩២៤,៥០០ដុល្លារ

  • តួឯក (Lead Actor) អាច​ទទួល​បាន​ដល់​ ១២​លាន​ដុល្លារ

  • អ្នក​រចនា​ឈុត​សំលៀក​បំពាក់ (Custom Designer) ៣១៥,០០០ដុល្លារ

  • អ្នក​នីពន្ធ​បទ​ភ្លេង​ក្នុង​សាច់​រឿង (Original Score) ៨សែន​ដុល្លារ

ព្រម​ទាំង​តំណែង​ជា​ច្រើន​ទៀត​ ចាប់​ពី​​តួអង្គ​នីមួយៗ​ដល់​តួ​ជំនួស​ផ្សេង​ៗ​និង​ផ្នែក​ទាក់ទង​ជាច្រើន​ទៀត​​៕ ​​

​​នេះ​ជា​វីដេអូ​បង្ហាញ​ពី​ចំណូល​ដែល​ពួក​គេ​អាច​ទទួល​បាន​សម្រាប់​រឿង​ចំណាយ​ដើម​ទុន​២០០លាន​ដុល្លារ៖

ហើយ​នេះ​ជា​ឧទាហរណ៍​រឿង​ខ្លះ​ៗ​ដែល​ចំណាយ​ដើម​ទុន ២០០លាន​ដុល្លារ៖

១. Guardians of the Galaxy Vol.2
២. X-Men: Days of Future Past
៣. Iron Man 3

ចុច​អាន​អត្ថបទ៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី