ឡាន​ ៥ ម៉ូដែល​ផលិត​ដោយ​ដៃ​មនុស្ស​ពិតៗ កម្រ​មាន​បំផុត

  • 2017-07-21 00:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បច្ចុប្បន្ន​ក្រុមហ៊ុន​រថយន្ត​ភាគ​ច្រើន​និយម​ប្រើ​សង្វាក់​ផលិតកម្ម​​រ៉ូបូត​ដែល​អាច​ផលិត​រថយន្ត​បាន​ចំនួន​ច្រើន​ក្នុង​ពេល​ដ៏​ខ្លី​ ប៉ុន្តែ​រថយន្ត​ផលិត​ដោយ​រ៉ូបូត​ទាំង​នេះ​មិន​អាច​ប្រៀប​បាន​នឹង​រថយន្ត​ផលិត​ដោយ​កម្លាំង​មនុស្ស​ពិតៗ​នោះ​ទេ។ ត​ទៅ​នឹង​បង្ហាញ​ពី​រថយន្ត​ ៥ ម៉ូដែល​ផលិត​ដោយ​ស្នាដៃ​មនុស្ស និង ផលិត​ក្នុង​ចំនួន​តិច​បំផុត៖

១. Lamborghini Veneno តម្លៃ​ ៣,៩ លាន​ដុល្លារ

Lamborghini Veneno ជា​រថយន្ត​ផលិត​មាន​កំណត់​​ត្រឹម​ ៥ គ្រឿង​ប៉ុណ្ណោះ​ ដែល​ផលិត​យក​លំនាំ​តាម​រថយន្ត​ Lamborghini Aventador។ រថយន្ត​ ៥ គ្រឿង​ដែល​ផលិត​ឡើង​រួម​មាន​មួយ​គ្រឿង​សម្រាប់​រោងចក្រ​តេស្ត, មួយ​គ្រឿង​សម្រាប់​ទុក​ខ្លួន​ឯង និង ៣ គ្រឿង​ទៀត​សម្រាប់​លក់​ ដោយ​មួយ​គ្រឿងៗ​លក់​បាន​ ៣,៩ លាន​ដុល្លារ។ មាន​បំពាក់​ម៉ាស៊ីន​ V12 ទំហំ ៦,៥ លីត្រ ដែល​អាច​បើក​​ក្នុង​ល្បឿន​លឿន​បំផុត​ដល់​ ៣៥៤ គ.ម/ម៉។

២. Bugatti Veyron Super Sports តម្លៃ ២,៤ លាន​ដុល្លារ

​រថយន្ត​នេះ​មាន​ផលិត​ត្រឹម​តែ​ ៥ គ្រឿង​ប៉ុណ្ណោះ​ក្នុង​លោក ដោយ​មាន​ប្រើ​ម៉ាស៊ីន​ស៊ីឡាំង​ ៦ អាច​បង្កើត​កម្លាំង​បាន​ ១២០០ សេះ និង អាច​បើក​ក្នុង​ល្បឿន​លឿន​បំផុត​ ៤៣០ គ.ម/ម៉។

៣. Pagani Zonda Cinque Roadster តម្លៃ​ ១,៨៥ លាន​ដុល្លារ

Pagani ​​មាន​​ផលិត Zonda Cinque Roadster នេះ​ដោយ​ដៃ​ត្រឹម​តែ​ ៥ គ្រឿង​ប៉ុណ្ណោះ ហើយ​ភាគ​ច្រើន​លក់​នៅ​តំបន់​អឺរ៉ុប។ រថយន្ត​នេះ​មាន​បំពាក់​ម៉ាស៊ីន​ V12 ស្រដៀង​ទៅ​នឹង​ម៉ាស៊ីន​ដែល​ប្រើ​លើ​ពពួក Mercedes-Benz ដែរ។

៤. Aston Martin One-77 តម្លៃ​ ១,៨៥ លាន​ដុល្លារ

រថយន្ត​នេះ​មាន​ចំណុច​ពិសេស​ដូច​ឈ្មោះ​អ៊ីចឹង​ ពោល​មាន​ផលិត​ត្រឹម​ ៧៧ គ្រឿង​ប៉ុណ្ណោះ។ តួ​ខ្លួន​ដែល​ផលិត​ឡើង​ពី​សារធាតុ​កាបូន​មើល​ទៅ​ពិត​ជា​ទាក់​ទាញ​ខ្លាំង ហើយ​ម៉ាស៊ីន​របស់​​គឺ V12 ​មាន​ទំហំ​ ៧,៣ លីត្រ។

៥. Lamborghini Reventon តម្លៃ​ ១,៦ លាន​ដុល្លារ​

ត្បិត​​ថា​មិន​ច្បាស់​ថា​រថយន្ត​នេះ​មាន​ផលិត​ប៉ុន្មាន​គ្រឿង ប៉ុន្តែ​គេ​ដឹង​ថា​មាន​បំពាក់​ម៉ាស៊ីន​ V12 ទំហំ ៦,៥ លីត្រ និង មាន​ប្រអប់​លេខ​ ៦ វគ្គ៕

ចុចអាន៖

​​​​

​​​​​​

ប្រភព៖ Therichest   ប្រែ​សម្រួល៖ សុខហេង